• តោះយើង! ពេលនេះ ​លេខ​រថ​យន្ត​គ្រួសារ ចាប់ផ្ដើម​លក់ហើយ និងចុះតម្លៃចាប់ពី៥០% ចំពោះ​ផ្លាកលេខថយស៊េរី

    ភ្នំពេញ ​៖ ក្រសួង​សាធារណការ បានចេញ សេចក្តីជូនដំណឹង ស្តីពី​ការលក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល ហើយ​តម្លៃ​នៃ​លេខ​ចុះបញ្ជី​រថយន្ត​អាច​ប្រែប្រួល​ទៅតាម​ប្រភេទ​លេខ​ចុះបញ្ជី​នីមួយៗ​។​

    យោង​ប្រកាស​អន្តរក្រសួង​លេខ​៦៨៦ សហវ​.​ប្រ ចុះ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ស្តីពី​ការលក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អគ្គនាយកដ្ឋាន​ដឹក ជញ្ជូន​ផ្លូវគោក មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន ឱ្យបាន​ជ្រាបថា​៖ លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល ត្រូវបាន​ដាក់លក់​ជា​សាធារណៈ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានជំនិះ ដោយបាន​កំណត់​ដូចជា​តម្លៃ​មូលដ្ឋាន​ក្នុង​ស៊េរី​កំពុង​ចុះបញ្ជី តម្លៃ​មូលដ្ឋាន​ក្នុងការ​ផ្លោះ​ស៊េរី និង​បាន​បញ្ចុះតម្លៃ​ស៊េរី​មួយចំនួន​តាម​តំបន់​នីមួយៗ បានកំណត់​លម្អិត​ដោយ​ប្រកាស​នេះ ។

    ​តម្លៃ​ថ្មី​នៃ​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល ដូចនេះ​តម្លៃ​នៃ​លេខ​ចុះបញ្ជី​រថយន្ត​អាច​ប្រែប្រួល​ទៅតាម​ប្រភេទ​លេខ​ចុះបញ្ជី​នីមួយៗ នឹង​ត្រុ​វ​អនុវត្ត​ចាប់ពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩ ខាងមុខនេះ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ