• រដ្ឋាភិបាល​ន័រវ៉េ​ គ្រោងចាយលុយ ៤០ប៊ីលានដុល្លារ ដើម្បី​​សាងសង់​ផ្លូវ​រូង​អណ្ដែត​ទឹក​វែង​ជាង​គេ​បង្អស់

    ដើម្បី​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ជាង ១ ១០០​គីឡូម៉ែត្រ​ពី​ទីក្រុង Kristiansand ភាគ​ខាង​ត្បូង​ប្រទេស​ទៅ​កាន់​ទីក្រុង Trondheim នៅ​ភាគ​ខាង​ជើង រដ្ឋាភិបាល​ន័រវ៉េ​គ្រោង​នឹង​សាងសង់​ផ្លូវ​រូង​អណ្ដែត​ទឹក​វែង​ជាង​គេ​បង្អស់។

    គម្រោង​នេះ ត្រូវ​បាន​ស្នើ​ឡើង​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ពេល​វេលា​ធ្វើ​ដំណើរ​រវាង​ក្រុង​ទាំង​ពីរ និង​បញ្ចៀស​ពី​ការ​ឆ្លង​សាឡាង។ ផ្លូវ​រូង​នេះ នឹង​ស្ថិត​នៅ​ជម្រៅ​ជ្រៅ​ជាង​គេ និង​វែង​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​ដោយ​មាន​ប្រវែង​សរុប ២៧​គីឡូម៉ែត្រ​ក្នុង​ជម្រៅ ៣៩២​ម៉ែត្រ​ក្រោម​ទឹក។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត ការ​សាង​សង់​ទាំង​មូល​នឹង​ត្រូវ​ចំណាយ​ទឹក​ប្រាក់​អស់​ប្រមាណ​ជា​ជាង ៤០​ប៊ីលាន​ដុល្លារ​ដើម្បី​អាច​ទប់ទល់​នឹង​រលក ក៏​ដូច​ជា​ចរន្ដ​ទឹក​ហូរ​។

    គួរ​បញ្ជាក់​ថា ប្រសិន​បើ​គម្រោង​នេះ​ទទួល​ជោគជ័យ ន័រវ៉េ​នឹង​អាច​ឈ្នះ​ការ​ប្រកួត​ជា​សកល​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ដូច​ជា​ចិន, កូរ៉េខាងត្បូង និង​អ៊ីតាលី​ដែល​ជា​ប្រទេស​កំពុង​សិក្សា​ស្រាវជ្រាវ​ពី​ការ​សាងសង់​ផ្លូវ​រូង​អណ្ដែត​ទឹក​នេះ​ផង​ដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ