ឃាត់ខ្លួនបុរសជ​នបរទេស​ម្នាក់ នាំ​​ក្មេងប្រុស​​វ័យ​១៤​ឆ្នាំ ទៅ​បន្ទាប់​ជួល​​ដើម្បី​រំលោភ​បំពាន​​​ផ្លូវ​ភេទ​

សៀមរាប​៖​ ​សមត្ថកិច្ច​នគរបាលខេត្តសៀមរាប បាន​ឃា​ត់ខ្លួន​​បុរស​ជនបរទេស​​ម្នា​ក់​​បាន​​នាំ​​ក្មេងប្រុស​ម្នាក់ ​វ័យ​១៤​ឆ្នាំទៅ​បន្ទាប់​ជួល​​ដើម្បី​រំលោភ​បំពាន​​​ផ្លូវ​ភេទ​។​ ប្រតិបត្តិការ​នេះ​ធ្វើ​​ឡើង​​នៅ​​ម៉ោង​១១​និង​២០​នាទី​​ថ្ងៃ​​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៩​ តាម​បញ្ជា​លោក​​ កើត​ វ​ណ្ណា​រ៉េ​ត​ ព្រះរាជអាជ្ញា​អម​សាលាដំ​បូ​ង​ខេ​ត្ត​សៀមរាប​ និង​កម្លាំង​នគរបា​ល​​ជំនា​ញ​និ​ង​អា​ជ្ញាធរ​​មូលដ្ឋាន​។​ ការចាប់ខ្លួនជនបរទេសរូបនោះ យោងតាមពាក្យប្តឹងរបស់ស្ត្រី​ជា​ម្តាយ​។

​នគរបាល​ជាន់ខ្ពស់​នៃ​ខេត្តសៀម​រា​ប​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៩​ ឈ្មោះ​ សាន់​ ឃៀង​ ភេទ​ស្រី​ អាយុ​៤១​ឆ្នាំ​ បាន​មក​ដាក់​ពាក្យបណ្តឹង​​ថា​​មាន​​ជ​នបរ​ទេស​រំលោ​ភ​​បំពា​ន​លើ​កូនប្រុស​របស់​​គាត់​ ឈ្មោះ​ ត​ ល​ ភេទ​ប្រុស​ អាយុ​១៤​​ឆ្នាំ​។​

​សមត្ថកិច្ច​បន្ត​ថា​ ផ្អែក​​តាម​ការ​សម្ភាសន៍​ ក្មេង​ប្រុស​ឈ្មោះ​ ត​ ល​ បាន​បំ​ភ្លី​ថា​ នៅ​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៩​ ពេល​យប់​ខ្លួន​បាន​​ដើ​រ​សុំទា​ន​​នៅ​ម្តុំ​​ផ្សារ​​ចាស់​​បាន​ជួប​នឹង​ឈ្មោះ​ Robinson​ Shaun​ Earl​ (​ហៅ​ សន​ រី​ ហៅ​ច​ន​)​ ហើយ​សុំ​​ប្រា​ក់​គា​ត់​​​​តែ​គា​​ត់​​មិន​ឲ្យ​ បាន​ហៅ​ឡើង​ជិះ​ម៉ូតូ​​ជា​មួយ​​ទៅ​ប​ន្ទប់​ជួល​របស់​​គាត់​ (​ចំណាំ​មិន​បាន​) ​ពេល​ទៅ​ដល់​បន្ទប់​​​ជួល​​ គាត់​ឲ្យ​​ស្រាត​ខោ​ដេ​ក​លើ​​គ្រែ​ ​រួច​​ហើយ​​គាត់​​លេង​ប្រដាប់​​ភេទ​​ខ្លួន​​ឡើង​រឹង​ ទើប​គាត់​ឲ្យ​ខ្លួ​ន​​លេង​ប្រដា​ប់​ភេទ​គាត់​វិញ ​រហូត​ចេញ​​ទឹ​កកាម​ ហើយ​ដេ​ក​​នៅ​ទីនោះ​​មួយ​​យ​ប់ ​លុះព្រឹក​​ឡើង​​ឈ្មោះ​សន ​ឲ្យ​​ប្រាក់​​មក​​ខ្លួន​ ២៥​ដុល្លារ​ឲ្យ​​ត្រ​ឡប់​​មក​ផ្ទះ​វិ​ញ​។​

​សមត្ថកិច្ច​បន្ថែម​ថា​ ក្រោយ​ពី​សម្ភាសន៍​ចប់ ​យើង​បាន​ឲ្យ​គាត់​​ចង្អុ​លប​ង្ហាញ​​រូប​ថត ​ទើប​​យើង​ស្គាល់​អត្តសញ្ញាណ​​​ជនស​ង្ស័យ​​។​

​ក្រោយ​ពីទទួល​​បាន​​ព័ត៌មាន​នេះ ​កងកម្លាំងនគរបាល ​បាន​បើក​ការ​​ស៊ើ​បអ​ង្កេត​​បឋម​ ទៅ​លោក​​ព្រះរា​ជអា​ជ្ញា​ បាន​​ដីកា​ស៊ើ​បអង្កេត​​ប​ឋម​ ក៏​បាន​កោះហៅ​​ឈ្មោះ​​ Robinson​ Shaun​ Earl​ (​ហៅ​ សន​ រី​ ហៅ​ច​ន​)​ អាយុ​៤០​ឆ្នាំ​ បាន​ឆ្លើយ​ថា​ខ្លួ​ន​ធ្លា​ប់​​ហៅ​មនុ​ស្ស​ប្រុ​ស​​ទៅ​ដេក​លេង​ហ្គេ​ម​​នៅ​ផ្ទះ​ជួ​ល​តែ​​មិន​​បាន​​ធ្វើ​អ្វី​ទេ​ ចំណែក​កុមារ​​មិ​ន​បា​ន​យ​ក​ទៅ​ទេ​​។​

​ជនសង្ស័យ​​បាន​​ឃាត់ខ្លួន​តាម​បញ្ជា​លោក​ ​កើត​ វ​ណ្ណា​រ៉េ​ត​ ព្រះរាជអាជ្ញា​អ​ម​​សាលា​ដំបូង​​ខេត្ត​សៀម​រាប ​នៅ​ថ្ងៃ​​​ទី​២១​ ខែ​ សីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១១​​និង​​២០​​នាទី​។​ នៅ​វេលា​ម៉ោង​​២​រសៀល ​បាន​ចុះ​ទៅ​ឆែកឆេ​រ​​នៅផ្ទះ​​ជនស​ង្ស័យ ​ដឹកនាំ​​ដោយ​​លោ​ក​ សំ​រិ​ទ្ធ​ សុ​ខុន​ ព្រះរាជអា​ជ្ញា​ រ​ក​ឃើ​ញ​វត្ថុ​តាង​​មាន​៖ Ipsy១​គ្រឿង​,​ អង្គ​ច​ង​ចាំ​​១​គ្រឿង​,​ ដៃ​ហ្គេ​​ម​​ក្មេង​​លេ​ង​ ៣​គ្រឿង​,​ ទឹក​​ថ្នាំ​​រអិ​ល​២​​ដប​។​

​សមត្ថកិច្ច​​បានប​ញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​២២​ ខែសីហា​នេះ​ សមត្ថកិច្ច​សួរនាំ​​ចប់​ នឹង​បញ្ជូន​ខ្លួន​ជន​ស​ង្ស័យ​​ខាងលើ ​ទៅ​​តុលាការ ​ដើម្បី​ចា​ត់ការ​​បន្ត​តាម​នី​តិ​វី​ធី​ ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ