Messi វិល​ចូល​ទីលាន​ហ្វឹក​ហាត់ មុន​ជំនួប Barcelona ប៉ះ Real Betis ដណ្តើម ៣ពិន្ទុ​នៃ LaLiga

(បាសេឡូណា)៖ ការប្រកួតក្នុងក្របខណ្ឌអេស្ប៉ាញ LaLiga បានវិលចូលដល់សប្តាហ៍ទី២ ជុំទី១ ក្នុងនាជាក្រុម ការពារជើងឯក Barcelona នឹងត្រូវប្រជែង ៣ពិន្ទុជាមួយក្រុមភ្ញៀវ Real Betis នៅកីឡដ្ឋាន Camp Nou គ្រាដែលកីឡាករឆ្នើម Lionel Messi ក៏បានបង្ហាញខ្លួនក្នុងការហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញផងដែរ ក្រោយពីសម្រាកព្យាបាលរបួសមួយរយៈពេល។ នេះបើតាមការចេញផ្សាយដោយ Marca នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។

ការប្រកួតដែលនឹងត្រូវធ្វើឡើងនាថ្ងៃទី២៦ ខែសីហា ដើមសប្តាហ៍ក្រោយនៅកីឡដ្ឋាន Camp Nou ក្រុមការពារ តំណែងជើងឯក Barcelona ត្រូវប្រជែងយក ៣ពិន្ទុទល់នឹង Real Betis ដែលការបង្ហាញខ្លួនលើកដំបូងរបស់ ខ្សែប្រយុទ្ធ Lionel Messi ក្រោយខកខានការប្រកួតបើករដូវកាលថ្មីកាលសប្តាហ៍ មុនដោយសារបញ្ហារបួសមិន ទាន់ជា។ កីឡាករអាហ្សង់ទីន Messi បានចូលរួមហ្វឹកហាត់នៅរសៀលថ្ងៃពុធ ដែលជាផ្នែកមួយក្នុងការលើកទឹក ចិត្តដល់លោក Ernesto Valverde ដែលជាគ្រូបង្វឹកក្នុងការប្រជែងយកពាន LaLiga បន្តទៀត។

គួរបញ្ជាក់ផងថា ការប្រកូតលើកទី១ ក្រុមការពារជើងឯក Barcelona បានបាត់បង់ ៣ពិន្ទុក្រោយចាញ់ក្រុម Athletic Club ក្នុងលទ្ធផល ១-០ ដោយមិនមានវត្តមាន Messi ដែលមានបញ្ហារបួសកំភួនជើង គ្រាដែលមិត្តរួម ក្រុម Ousmane Dembele និង Luis Suarez ក៏មានរបួសក្នុងជំនួបនោះដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ