• បើមិនជឿសាកមើលទៅ! ញ៉ាំ​ក្រសាំងទាប ប្រៀប​ដូច​ញ៉ាំ​ «បន្លែ​ទិព្វ​» !!

    ក្រសាំងទាប ប្រៀបបានទៅនិងបន្លែ​ទិព្វ​ ព្រោះវាជួយ​ទប់ស្កាត់​ជំងឺមហារីក លើសឈាម កែរោគ​ទឹកនោមផ្អែម បំបាត់​ជំងឺ​ភ្នែក​កន្ទុយថ្លែន មហារីក​ដោះ ជំនួយ​បេះដូង បំបាត់​ជ្រុះ​សក់ ជាដើម។

    ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ក្រសាំងទាប ដែលគ្រប់គ្នាអាចមើលរំលង៖

    – ស្លឹក​របស់​វា​ យើង​អាចយក​មួយ​ក្តាប់ដៃ​មក​បុក​ពូត​យក​ទឹក​ពិសារ​បំបាត់​ឈឺក្បាល

    – បំបាត់​ជំងឺភ្នែក​កន្ទុយថ្លែន Glaucoma

    – មាន​ផ្ទុក​សារធាតុ​ប្រឆាំង​រ៉ា​ឌី​កាល់​សេរី ទប់ស្កាត់​ជំងឺមហារីក

    – កែ​ពិស , បូស , កើត​មុន ដោយ​ទប់ស្កាត់​ពពួក​បាត់​តេ​រី

    – ព្យាបាល​រើម (​បុក​ស្លឹក ជាមួយ​ល្មៀត និង​ម្សៅ​អង្ករ យក​ទៅ​បិទ​ទុក​ចោល​មួយ​យប់​)

    – បន្ថយកម្តៅ កែ​រលាក , បំបាត់​ចុកពោះ

    – មហារីក​សុដន់ ទឹកនោមផ្អែម

    – ជួយ​ទប់ស្កាត់​ការ​ឈឺចាប់ និង​ការ​រលាក ដែល​វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​

    – ព្យាបាល​គ្រុនក្តៅ​ក្អក ផ្តាសាយ​ឈឺក្បាល និង​ជំងឺ​រលាក​សន្លាក់

    – ជួយ​កាត់​បន្ថយ​អាស៊ីត​អ៊ុយ​រិច នៅ​ក្នុង​ឈាម

    – ជួយ​បញ្ចុះ ជាតិ​ខ្លាញ់​ក្នុង​ឈាម Cholesterol សម្រួល​ដំណើរ​នៃ​ឈាម​រត់ និង​បន្ថយ​នៃ​ការ​កក​ខ្លាញ់​ក្នុង​សរសៃឈាម

    – ស្លឹក​ក្រសាំងទាប​មិន​ត្រឹម រក្សា​មុខទេ ថែម​ទាំង​ជួយ បំប៉ន​ស្បែក​ឲ្យ​ភ្លឺ​រលោង( ច្រើន​យក​ស្លឹក​ដាំទឹក​យក​មក​លាងមុខ )

    – ច្របាច់​ស្លឹក​យក​មក​កក់សក់​បំបាត់​ជ្រុះ និង​ធ្វើ​ឲ្យ​សក់​ភឺ្ល​ទន់​រលោង ។

    – ក្រសាំងទាប មាន​បរិមាណ Vit C និង បេ​តា​ការ៉ូ​ទី​ន​ខ្ពស់ ក្ន​ង​ស្លឹក​មាន​សារធាតុ TRINIDATE ដែល​ច្រើន​យក​មក​ប្រើ​ជា​ថ្នាំ​ត្រជាក់ ។

    ការ​ប្រើប្រាស់​ដោយ​យើង​យក​វា​មក​ធ្វើ​ជា​បន្លែ​ញ៉ាំ​ឲ្យ​បាន​ញឹកញាប់ តែ​កុំ​ចំអិន​ឲ្យ​វា​ឆ្អិន​ខ្លាំង​ពេក​។

    * ចំណាំៈ ក្រសាំងទាប​ជា​បន្លែ​សម្រាប់​បរិភោគ មិនមែន​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ឡើយ​ គ្រាន់តែ​វា​មានគុណ​សម្បត្តិ ដល់​ការ​ថែរក្សា​សុខភាព​និង ជំងឺ ៕

    អត្ថបទដោយ ៖ អ៊ាង សុផល្លែត

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ