• ជួយស៊ែគាំទ្រទាំងអស់គ្នា! កម្ពុជានឹងស្នើយូណេស្កូដាក់បញ្ជូល «នំបញ្ចុកខ្មែរ» ជាសម្បត្តិបេតិកភណ្ឌអរូបិយ

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នឹងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បពិភាក្សាលើការស្នើទៅកាន់អង្គការយូណេស្កូ ក្នុងការដាក់បញ្ចូល «នំបញ្ចុកខ្មែរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោកអរូបិយ។ នេះបើតាមការលើកឡើង ក្នុងអង្គសន្និសីទអន្តរជាតិលើកទី១ ស្ដីពីទេសចរណ៍ម្ហូបអាហារកម្ពុជា ដែលធ្វើឡើងនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ។

    នៅក្នុងបទបង្ហាញដែលពាក់ព័ន្ធនឹងទេសចរណ៍ម្ហូបអាហារនេះ មន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ បានលើកឡើងពីគម្រោងស្នើសុំចុះបញ្ជីនំបញ្ចុកខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅចំពោះមុខនាយកអង្គការយូណេស្កូប្រចាំកម្ពុជា លោក Sardar Umar Alam តែម្ដង។

    សូមជម្រាបថា យុទ្ធសាស្ត្រទទួលទាននំបញ្ចុកសន្តិភាព ត្រូវបានបំផុសដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជ រួចមកហើយ ដោយទទួលបានសាទរយ៉ាងក្លៀវក្លា ពីសំណាក់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស។

    កន្លងមក លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏ធ្លាប់បានបញ្ជាក់ដែរថា ក្រសួងទេសចរណ៍ និងបើកកិច្ចពិភាក្សាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិគ្រោះពិភាក្សាពាក់ព័ន្ធនឹងការស្នើទៅកាន់អង្គការយូណេស្កូ សុំចុះបញ្ជីនំបញ្ចុកខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោកអរូបិយ ដើម្បីនាំសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋ នាឱកាសសម័យសន្តិភាពនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ