• តោះមកស្តាប់រឿង «ថ្លើមធំមែនលោក ភី ងូក ចៅសង្កាត់ហ៊ានចុះហត្ថលេខា លក់ដីភ្នំតំណមប្រពីណី ជនជាតិដើមភាគតិច»

    មណ្ឌលគីរី : យោងតាមប្រភពព័ត៌មាន ដែល KDN ទទួលបាននៅព្រឹក ថ្ងៃទី២១សីហា ២០១៩ នេះថា៖ លោក ភី ងូក ចៅសង្កាត់ រមនា ត្រូវបានប្រជាសហគមន៍ភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យថា៖ លោកចៅសង្កាត់រូបនេះ បានឃុបឃិតគ្នាជាមួយក្រុមជនខិលខូច ធ្វើប្លង់កាន់កាប់បង់ពន្ធប្រថាប់ត្រាលើ ភ្នំទាំងមូល លើទំហំផ្ទៃក្រឡាសរុបជាង៣០.០០០.ម(ជាងបីមុឺនម៉ែត្រការ៉េ) ឲ្យទៅពួកក្រុមឈ្មួញ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ខែសីហាឆ្នាំ២០១៩កន្លងទៅនេះ មានសកម្មភាពដាក់គ្រឿងចក្រចូលឈូសឆាយ កាយចុងភ្នំខាងក្រោយ អស់មួយផ្នែកធំ ដោយមើលឃើញសកម្មភាពមិនប្រក្រតី ជុំវិញការឈូសឆាយទីទួលភ្នំនេះ ជាទីតាំង សែនព្រេនអ្នកតាភ្នំ កាប់ក្របី ជ្រូកមាន់ទា ដើម្បីថ្វាយជូនម្ចាស់ទឹកដី សុំសេចក្ដីសុខ និងផ្ដល់ប្រភពទឹកចេញ ដើម្បីបានប្រជាពលរដ្ឋក្នុងសហគមន៍ ប្រាស្រ័យនិងប្រើប្រាស់រួមចំនួន ៤៤៩ គ្រួសារ និងសត្វពាហនៈផងដែរ។

    ពួកគាត់បន្តថាដោយព្រោះ នៅក្នុងតំបន់ភូមិសាស្ត្រនេះ បុកអណ្តូងមិនចេញទឹកឡើយ។

    បន្ទាប់ពីផ្ទុះរឿងតវ៉ាតាមរយការចុះផ្សារបស់ការសែតក្នុងស្រុកជាច្រើនអង្គភាពរួចមកថា៖ ពួកគាត់មិនយល់ព្រមលក់ភ្នំនេះ ត្រូវបានមតិ មហាជនរិះគន់និងមានសំនួថា÷

    ទី១តើច្បាប់ឯណា បានទទួលស្គាល់ និងមានការអនុញ្ញាតចេញលិខិត ឬប្លង់ប្រើប្រាស់កាន់កាប់ដីធ្លី ក្នុងដែនសហគមន៍ ដែលមានចែងមាត្រាច្បាប់ស្តីពី ព្រៃសហគមន៍ការពារដោយរដ្ឋ ជាពិសេស ព្រៃភ្នំតំណមនោះ?។

    ដែលមានចែងក្នុងច្បាប់ភូមិបាលមាត្រា២៣ដល់២៨នៃច្បាប់នោះ។

    ២/ ម្តេកក៍ លោកចៅសង្កាត់ ហ៊ានចុះហត្ថលេខា ប្រថាប់ត្រាយ៉ាងសង្ហាដូច្នេះ?។

    ទាំងដែលខ្លួនជាជនជាតិដើមភាគតិចស្រាប់ដឹងច្បាប់តំណមស្រាប់ តែដើម្បីប្រាក់ហ៊ានបិទភ្នែកហែកហោប៉ៅអាវដាក់ប្រាក់ទាំងបំពានច្បាប់ដោយមិនខ្លាចមានទោសទណ្ឌឡើយ។

    ប្រភព៖ ព័ត៌មានរាល់ថ្ងៃ

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ