ឱក​ ​សុគន្ធ​កញ្ញា​ បង្អួត​សម្រស់​បែប​នារី​មាន​ផ្ទៃពោះ នៅ​​បរទេស​ក្នុង​​ដំណើរ​​លំហែកាយ​ជាមួយ​ស្វាមី

(ភ្នំពេញ)៖ ទោះបីជាកំពុងពពោះកូនដំបូងក្តី​ តែកំពូលតារាចម្រៀងស្រីប្រចាំប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា នៅតែចំណាយពេលជាមួយនឹងស្វាមី​ដើរលេងកំសាន្តអារម្មណ៍នៅបរទេស យ៉ាងមានសុភមង្គល។ អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ ឱក សុគន្ធកញ្ញា នៅតែមានសម្រស់ស្រស់ស្អាតដដែល ទោះបីជាទំហំពោះបានខ្ទាតធំជាមុនក៏ដោយ។​

ជាការកត់សម្គាល់អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានមហាជនសង្កេតឃើញថា ការមានផ្ទៃពោះហាក់មិនមានបញ្ហាអ្វីធំដុំក្នុងការងារសិល្បៈរបស់នាងឡើយ​ ពោលនៅតែ​មានវត្តមាន​ក្នុងកម្មវិធីធំៗ​ ដូចជា X Factor Cambodia និងការប្រគុំតន្រ្តីផ្សេងៗរហូត។ គ្រាន់តែថា កាយវិការសម្តែងរាំលើកឆាក មិនសូវហក់លោតខ្លាំងជាងមុន តែយ៉ាងណានាងនៅតែធ្វើឲ្យកម្មវិធីទាំងមូលពោរពេញដោយភាពសប្បាយរីករាយ ជាមួយនឹងរសជាតិថ្មីមួយផ្សេងទៀត។​

​មាន​​ការ​លើកឡើង​ថា​ ​ក្រោយ​មាន​គ​ភ៌​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​កាន់តែ​ទទួល​បានការ​ស្រឡាញ់​ថ្នាក់ថ្នម​ពី ​ស្វាមី​ទ្វេដង​ ខណៈកូនដំបូងរបស់នាង ជាមួយនឹងស្វាមី​រូបសង្ហារ អ៉ឹង សុខលី គឺជាកូនប្រុស​​។​ ទន្ទឹមគ្នានេះ ឱក​ ​សុគន្ធ​កញ្ញា​ ធ្លាប់បានប្រាប់ដល់អ្នកគាំទ្រថា មិនថាកូនប្រុសឬស្រី គឺនាងចង់បានទាំងអស់ គ្រាន់តែមុននិងក្រោយ ព្រោះស្រឡាញ់ និងចង់បានដូចគ្នា។

យ៉ាងណាមិញ ងាកមកការតុបតែខ្លួនស្លៀករ៉ូបយ៉ាងសមសួន​ ជាមួយនឹងស្បែកជើងប៉ាតា ក្នុងដំណើរកំសាន្តនៅប្រទេសសិង្ហបុរី ជាមួយស្វាមីពេលនេះ ឱក​ ​សុគន្ធ​កញ្ញា បានផ្តិតនូវរូបភាពផ្អែមល្ហែមជាច្រើន​ សម្រាប់ចែកជូនអ្នកគាំទ្រមើល។ ជាមួយគ្នានេះ ក៏មានការជូនពរជាច្រើនដល់គូស្វាមីភរិយាមួយគូនេះឲ្យស្រឡាញ់គ្នា មានសុភមង្គលជារៀងរហូត ជាពិសេសទស្សនិកជនជូនពរដល់​ឱក​ ​សុគន្ធ​កញ្ញា ឲ្យមានសុខភាពល្អផងដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ