ស៊ែ១ផង! នេះពិតជាគំរូដ៏ល្អ ដែលភរិយាឯកឧត្តមអភិបាលខេត្តសៀមរាប ចេះលើកស្ទួយស្នាដៃខ្មែរ ដោយប្រើផលិតផលក្នុងស្រុក

ការប្រើប្រាស់កាបូបច្នៃចេញពីកំប្លោក និងកាបូបចាក់ ហាក់ដូចជាមិនមានការពេញនិយមក្នុងសម័យបច្ចុប្បន្ននេះទេ ដោយកាបូបដៃស្បែកម៉ាកល្បីៗគឺទទួលការពេញនិយមច្រើនជាង ហើយគេក៏សង្កេតឃើញថាការប្រើកាបូបកំប្លោក កាបូបចាក់មានចំនួនអ្នកប្រើប្រាស់គឺមានចំនួនតិចបំផុត ។

យ៉ាងណាមិញថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវរូបភាពជាច្រើនសន្លឹករបស់លោកជំទាវ ទាង អេង ទៀ សីហា ភរិយាឯកឧត្តមអភិបាលខេត្តសៀមរាប ត្រូវបានគេសង្កេតឃើញថា៖ លោកជំទាវតែងតែប្រើប្រាស់កាបូបកំប្លោក និងកាបូបចាក់ ដែលជាផលិតផលរបស់ខ្មែរ មិនថាចូលរួមកម្មវិធីធំៗ សកម្មភាពមនុស្សធម៌ គេតែងតែឃើញលោកជំទាវប្រើប្រាស់កាបូបប្រភេទនេះ ដោយកម្រឃើញលោកជំទាវប្រើប្រាស់កាបូបស្បែកប្រេនៗណាស់។

ដោយគណនីហ្វេសប៊ុកឈ្មោះ Rothkanha Play បានធ្វើការលើកឡើងយ៉ាងដូច្នេះថា៖ “គាត់ស្រស់ស្អាតណាស់ស្អាតទាំងរូបរាងស្អាតទាំងទឹកចិត្ត សំខាន់គាត់គាំទ្ររបស់ខ្មែរ សូមសរសើរដោយស្មោះ លើកស្ទួយស្នាដៃខ្មែរ”

អត្ថបទ៖ Khmernote

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ