• Sancho បន្ត​កិច្ច​សន្យា​ថ្មី​ជា​មួយ Dortmund បង្ក​ក្តី​ខក​បំណង​ដល់​ក្លឹប Man Utd និង City

    (ក្រុងដក់ម៉ាន់)៖ កីឡាករខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ Jadon Sancho បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេលវែង ជាមួយក្លឹប អាល្លឹម៉ង់ Borussia Dortmund បង្កការខកចិត្តដល់ក្លឹបយក្ស២ នៅអង់គ្លេស Manchester United និង Manchester City ដែលចង់បានរូបគេជាយូរមកហើយ។

    សម្រាប់កិច្ចសន្យាថ្មីដែលមានសុពលភាពរហូតដល់ឆ្នាំ២០២២ នោះ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ នឹងទទួល បានប្រាក់ ពលកម្មប្រមាណ ២៣ម៉ឹនដុល្លារក្នុង ១សប្តាហ៍ បន្ទាប់ពីជួយ Dortmund បញ្ចប់ទៅដោយចំណាត់ថ្នាក់ លេខ២ នៅ Bundesliga រដូវកាលមុន ដោយរកបាន ១៣គ្រាប់ និង Assist បាន ១៥គ្រាប់ទៀត។

    Sancho បានមកចូលរួមជាមួយក្លឹបដែលស្ថិតក្នុងទីក្រុង Dortmund នៃប្រទេសអាល្លឺម៉ង់មួយនេះកាលខែសីហា ឆ្នាំ២០១៧ និងបានបដិសេធក្លឹបធំមានដូចជា Man Utd, PSG និងក្លឹបចាស់ Man City ជាដើមដែលចិញ្ចឹមចិត្តចង់ បានរូបគេជាមួយយូរមកហើយ។

    កាលសប្តាហ៍មុន Sancho ត្រូវបានគេចាត់ចំណាត់ថ្នាក់ជាកីឡាករដ៏មានសក្តានុពលទី៥ លើលោក និងមានតម្លៃខ្លួន ប្រមាណ ១៤៥លានផោន ដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុនស្ថិតិកីឡាករបាល់ទាត់ CIES៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ