ប្រឡងបាក់ឌុបឆ្នាំនេះ អ្នក​អវត្តមានមានជាង ១៨០០នាក់ ខណៈ​អ្នកមាន​បញ្ហាសុខភាព​មានជាង ១៥០​ករណី

ក្នុង​ដំណើរការប្រឡង​​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ​ ២ថ្ងៃ គឺនៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ​២០១៩ មាន​បេក្ខជន​ចុះឈ្មោះសរុប​ចំនួន ១១៧ ០៤៣នាក់។ ក្នុងនោះ​អវត្តមាន ១ ៨៣៨នាក់ ស្មើនឹង ១,៥៧ភាគរយ។ នេះបើតាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ យុវជន និង​កីឡា។

បេក្ខជន​ប្រព្រឹត្ត​កំហុស​ឆ្គង​មាន​ចំនួន ២ករណី ក្នុងនោះ​ករណី​ដកហូត​ទូរស័ព្ទ​មាន ១ករណី និង​នាំសំណៅ​ឯកសារ​ចូលមាន ១ករណី។ ដោយ​ឡែក​បេក្ខជន​មាន​បញ្ហា​សុខភាព​មាន​ចំនួន ១៥២​ករណី បន្ទាប់ពីទទួលបាន​ការសង្គ្រោះ​បឋម អាច​បន្តការ​ប្រឡង​ទៀតបាន លើកលែង ១១ករណី ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅមន្ទីរពេទ្យ ពុំអាចត្រឡប់​មក​បន្តការប្រឡងបាន។

ក្រសួង​អប់រំ បញ្ជាក់​ថា លទ្ធផល​ប្រឡង​នឹងត្រូវប្រកាស​នៅតាម​មណ្ឌល​ប្រឡង​ក្នុងរាជធានី​ភ្នំពេញ និង​ខេត្ត នា​រសៀល​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២០១៩ និង​តាម​មណ្ឌល​ប្រឡង​ក្នុងខេត្ត​ផ្សេងទៀត នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០១៩ ព្រមទាំងមានការ​ផ្សព្វផ្សាយ​តាម​ទំព័រហ្វេសប៊ុកក្រសួងផងដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ