• ញាក់សាច់! McLaren F1 មួយ​គ្រឿង​ ផលិត​នៅឆ្នាំ ១៩៩៤ លក់​បាន​ជិត​ ២០ លាន​ដុល្លារ

    រថយន្ត​ McLaren F1 មួយ​គ្រឿង​ដែល​ផលិត​កាល​ពី​ឆ្នាំ​ ១៩៩៤​ បាន​ក្លាយ​ជា​រថយន្តដ៏​មាន​តម្លៃ​ជាង​គេ​ប្រចាំ​ឆ្នាំ​២០១៩​។ រថយន្ត​ត្រូវបានគេ​ប៉ាន់​ស្មាន​ថាអាចលក់បានតម្លៃរវាង​ ២១​ លាន​ និង​ ២៣ លាន​ដុល្លារ​ ហើយ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ ១៩,៨ លាន​ដុល្លារ​នៅ​កម្មវិធី​ដេញ​ថ្លៃ​រថយន្ត​ស្ព័រ​បុរាណ​។

    រថយន្ត​នេះ​ គឺ​ជា​ម៉ូដែល F1 មួយ​គ្រឿង​ក្នុង​ចំណោម​ពីរ​គ្រឿង ដែល​មាន​ការ​កែច្នៃ​ពិសេស​ពី​ក្រុមហ៊ុន​ McLaren ធ្វើ​ឲ្យ​វា​មាន​សមត្ថភាព​ស្រដៀង​ នឹង​រថយន្តប្រណាំង​ឈ្នះ​ 24 Hours of Le Mans របស់​ McLaren។ រថយន្ត​ទី​ពីរ​ដែល​ ផលិត​នៅ​ឆ្នាំ​ ១៩៩៨​ ត្រូវ​បាន​ដាក់​ដេញ​ថ្លៃ​ក្នុង​តម្លៃ​ ១៣,៧៥​ លាន​ដុល្លារ​ កាល​ពី​ ឆ្នាំ​ ២០១៥។

    រថយន្ត​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ​កាល​ពី​ឆ្នាំ​មុន​ គឺ Ferrari GTO 250 ឆ្នាំ​ផលិត​ ១៩៦២​ ដែល​បាន​លក់​ក្នុង​តម្លៃ ៤៨,៤ លាន​ដុល្លារ​។

    ក្នុង​ចំណោម​ McLaren F1 ទាំង​អស់​ ១០៦​ គ្រឿង​មាន​តែ​ ៦៤​ គ្រឿង​ទេ​ដែល​ស្រប​ច្បាប់​អាច​បើក​បរ​តាម​ផ្លូវ​បាន​ ដែល​ក្រៅ​ពី​នេះ​មាន​បើក​បាន​នៅ​កន្លែង​ប្រណាំង​ឡាន។ រថយន្ត​ខាង​លើ​នេះ​ ប្រើ​ម៉ាស៊ីន​ BMW ដែល​មាន​ស៊ីឡាំង​ ១២ ទំហំ ៦,១ លីត្រ ផលិត​កម្លាំង​បាន​ ៦៨០ សេះ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ