• អាជីវករ លក់ដូរមាសប្រាក់ នៅផ្សារលើ កំពង់សោម កំពុងព្រួយបារម្ម ពេលដែលចោរលួចគាស់តូប ជាបន្តបន្ទាប់

    ខេត្តព្រះសីហនុ៖ បន្ទាប់ពីចោរបានលួចគាស់តូប បងប្អូនអាជីវករលក់មាសនៅផ្សារលើក្រុងព្រះសីហនុ ចំនួនពីរលើកគឺនៅថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០១៩ ចំនួន ៣ តូបនិងនៅយប់ថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០១៩ នេះ ចំនួន ៣ តូបទៀត ធ្វើឲ្យពួកគាត់មានការភ័យខ្លាចជុំវិញបញ្ហា អសន្តិសុខនេះ។

    ជុំវិញបញ្ហាការលួចគាស់តូបយកមាសក៏ដូចជាសម្ភារៈមានតម្លៃមួយចំនួននៅក្នុងផ្សារលើក្រុងព្រះសីហនុ លោករស់សុគីម ប្រធាន ផ្សារបានមានប្រសាសន៍ឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន ទាក់ទងនិងអាជីវករ លក់មាសត្រូវបានចោរលួចគាស់តូបរបស់គាត់ លោកបានប្ដឹងសមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវក្នុងករណីនេះ ហើយក្នុងនោះ សមត្ថកិច្ចបាន ហៅសន្តិសុខដែលបានយាមនៅ ក្នុងបរិវេណផ្សារលើសាកសួរនិងឃាត់ខ្លួនចំនួន ៦ នាក់នៅឯអធិការដ្ឋាននគរបាលក្រុងព្រះសីហនុនិងដើម្បីធ្វើការស្រាវជ្រាវបន្ត។

    ហើយប្រភពពី បងប្អូនអាជីវករដែលលក់ដូរនៅទីតាំងនោះបានលើកឡើងថា នៅយប់ថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០១៩ ម្ចាស់តូបដែលត្រូវចោរលួចគាស់បានបាត់ មាសប្រមាណជាជាង ១០ តម្លឹង និង ប្រាក់រៀលជាង ៧ លានរៀលរួមជាមួយនឹងសម្ភារៈមានតម្លៃមួយចំនួនទៀត ហើយនៅយប់ថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០១៩ នេះដែរគឺបងស្រីម្នាក់ ដែលជាម្ចាស់តូបបានលើកឡើងថា គាត់បានបាត់ សម្ភារៈមានតម្លៃប្រហែលជា ៥ទៅ ៦ ពាន់ដុល្លារផងដែរ។

    ហើយជុំវិញបញ្ហានេះនៅរសៀលថ្ងៃទី ១៩ ខែសីហាឆ្នាំ២០១៩ ឯកឧត្តមគួចចំរើនអភិបាលខេត្តព្រះសីហនុបានចុះ ជួបសំណេះសំណាលនិងសួរសុខទុក្ខបងប្អូនអាជីវករដែលប្រកបរបរលក់ដូរ ក្នុងផ្សារលើក្រុងព្រះសីហនុនិងសាកសួរអំពីស្ថានភាព ដែលចោរលួចគាស់តូបលក់មាសរបស់ ពួកគាត់ផងដែរ។

    ក្នុងនាមរដ្ឋបាលខេត្តឯកឧត្តមអភិបាលបាន លើកឡើងថាសូមឲ្យបងប្អូនអាជីវករ លក់ដូរនៅក្នុងផ្សារលើទាំងអស់ សូមកុំមានការព្រួយបារម្ភភ័យខ្លាចបន្តទៀតជុំវិញបញ្ហាខាងលើនេះគឺអាជ្ញាធរមន្ត្រីសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេតដើម្បីវែកមុខរកជនប្រព្រឹត្តបទល្មើសលួចសម្ភារៈបងប្អូនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

    ដោយ:លី សុខម៉ន

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ