ទីបំផុត តារាសម្តែង The Rock សម្រេចរៀបការជាមួយមិត្តស្រី ដែលស្រឡាញ់គ្នា ១៣ ឆ្នាំមកហើយ

កីឡាករ​វិវត្តន៍​ខ្លួន​ជា​តារា​សម្ដែង The Rock វ័យ ៤៧ ឆ្នាំ​បាន​ប្រកាស​អំពី​ដំណឹង​រៀប​ការ​ជា​មួយ​មិត្ត​ស្រី​ខ្លួន Lauren Hashian ដែល​ធ្វើ​ឡើង​ដោយ​ស្ងាត់ៗ​នៅ​កោះ​ហាវ៉ៃ កាល​ពី​ថ្ងៃ​អាទិត្យ។

គូ​ស្នេហ៍​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​ចំណង​ស្នេហា​តាំង​ពី​ឆ្នាំ ២០០៦ ដែល​ពួក​គេ​បាន​ជួប​គ្នា​ពេល​សម្ដែង​ភាពយន្ត The Game Plan។ រយៈពេល ១៣ ឆ្នាំ​មក​នេះ ពួក​គេ​បង្កើត​បាន​កូន​ចំនួន​ពីរ​នាក់ មាន​​ឈ្មោះ Jasmine កើត​ឆ្នាំ ២០១៥ និង Tiana កើត​ឆ្នាំ ២០១៨។

ក្នុង​នាម​ជា​តារា​សម្ដែង​ល្បី​ម្នាក់​នៅ​​លើ​ពិភពលោក The Rock ដែល​មាន​ឈ្មោះ​ពិត (Dwayne Johnson) ទទួល​បាន​​ការ​សាទរ​ពី​តារា​ហូលីវូដ​ល្បីៗ​ជា​ច្រើន​ នៅ​ពេល​បង្ហោះ​រូបភាព​ដ៏​គួរ​ភ្ញាក់ផ្អើល​ឡើង៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ