• តារា​ចម្រៀង​ប្រុស ម៉ា ច័ន្ទ​បញ្ញា សារភាព​ថា ​សម្ព័ន្ធ​ស្នេហ៍ខ្លួន​ត្រូវ​បែក​បាក់​មែន!​

    ភ្នំពេញៈ ​កាល​ពី​តារា​ចម្រៀង​ប្រុស​លោក​ ម៉ា ច័ន្ទបញ្ញា ​វ័យ ២៨ ​ឆ្នាំ​ ​​ទើប​តែ​បាន​ចេញ​បទ​ថ្មី​មាន​​ចំណងជើង​ថា «​រាប់អាន​» ក៏​បាន​​​​​​​រង​ពាក្យ​ចចាមអារ៉ាម​ថា​ សម្ព័ន្ធ​ភាព​ស្នេហ៍​ខ្លួន ​បែក​បាក់​ម្តង​មក​ហើយ ​កាល​​ពី​ប៉ុន្មាន​ខែ​​​មុន​ ខណៈ​ថ្មីនេះ​ក៏​លេចចេញ​ច្បាស់​ពី​មាត់​របស់​លោក​ផ្ទាល់​តែ​ម្តង​។​

    តារាចម្រៀង​ប្រុស​អូរីជីណល់ ចេះ​និពន្ធ​ទាំង​ទំនុក​ច្រៀង និង​ភ្លេង​ខ្លួនឯង​លោក ម៉ា ច័ន្ទបញ្ញា​ និង​តារា​​សម្តែង​ស្រី​សាច់​សខ្ចីកូន​កាត់​បី​សាសន៍​​កញ្ញា អ៊ីង​អ៊ីង ត្រូវ​​កាត់​​ផ្តាច់​អស់​រយៈ​ពេល​​ប្រហែល​ ៧ ​ខែ​​ ដោយសារ​មាន​​​​​​​រលក​ព័ត៌មាន​លេច​ឮ​មិន​ច្បាស់​​លាស់​ថា មាន​ជន​​​ទី​៣​ជ្រែក​ស្នេហ៍​ឬយ៉ាង​ណា​​នោះ តែលោក​ហាក់​នៅ​មាន​​ទឹក​​ចិត្ត​នៅ​​​រារែក​ហាក់​មិន​ទាន់អស់​​អាល័យ​នឹងគ្នា​។​
    ​លោក​ ម៉ា ច័ន្ទ​បញ្ញា បង្ហើប​ប្រាប់​​​​ថា៖ «​ការ​​ពិត​​ទៅ​!​ខ្ញុំ​ និងអូន អ៊ីងអ៊ីង ខាន​បាន​ជួប​គ្នាក្នុង​នាមជា​គូស្នេហ៍​ដូច​មុន​​អស់​ពេល​ ៧​ ខែ​ ហើយ​។ គ្រាន់​តែ​កាល​ពី​ប៉ុន្មាន​ខែ​មុន​​នោះ រូប​ខ្ញុំ​ផ្ទាល់​ ហាក់​នៅ​មិន​​ទាន​​ហ៊ាន​ទទួល​ស្គាល់​ខ្លួន​ឯង​ថា សម្ព័ន្ធ​ស្នេហ៍​យើងទាំង​​២​ នៅ​តែ​មិន​ទាន់​​ដាច់​ស្រឡះ​ ឬ​អាច​មាន​ផ្លូវ​ដោះ​​ស្រាយ​បាន​។ តែ​ពេលវេលា​រំលង​ទៅ​កន្លង​ប៉ុន្មាន​ខែ​នេះ ក៏​ធ្វើ​ឲ្យ​ខ្ញុំ​គិត​​​ដែរ​ថា ទំនងជា​មិន​អាច​ផ្សះ​​ផ្សារ​​គ្នា​បានទេ​ ទោះ​បីជា​ខ្ញុំ​ខំ​តាម​រក​គាត់​ដើម្បី​បក​ស្រាយ ឬ​ថ្លែង​ប្រាប់​ពី​ជម្រៅ​ចិត្ត​​យ៉ាង​ក្តី​ ក៏​គាត់​មិន​ព្រម​បង្ហាញ​វត្តមាន ឬ​​ចង់​ជួប​ខ្ញុំ​ទៀត​ ដោយ​សារ​នៅ​​​អាក់​អន់​​ចិត្តនឹង​ខ្ញុំ​»។

    ​លោក ម៉ា ច័ន្ទ​បញ្ញា បន្ត​ថា៖ «ថ្មីៗ​នេះៗ ខ្ញុំ​ក៏​មាន​ការ​ភ្ញាក់​ផ្អើលខ្លាំង​​ដែរ​ ចំពោះ​ការ​បង្ហើរ​សារ​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់​ខ្ញុំ​ចំពោះ​គាត់​ តាម​បណ្តាញ​សង្គម​ ដោយមាន​អ្នកគាំទ្រ​ និង​មិត្ត​ភក្តិ​ច្រើន​បាន​ជជីក​សួរ​​​នាំ និង​​ដេញ​ដោល​​រក​មូល​ហេតុ​ពិត​នៃ​ការ​​ផ្តាច់​ទំនាក់​ទំនង​គ្នា​រវាង​ខ្ញុំ​ និង​គាត់​នោះ​។ ឆ្លៀត​ឱកាស ខ្ញុំ​គ្រាន់​តែ សូម​ជម្រាប់​ដល់​បង​ប្អូន​ ប្រិយ​មិត្តគាំទ្រ និង​មិត្ត​ភក្តិ​ទាំង​អស់​ថា មូល​ហេតុ​រវាង​យើង​ទាំង​ពីរ​នាក់មាន​ច្រើន​ពិបាក​ពណ៌នា ដោយសារ​យើង​ទាំង​ពីរ​សាង​កំហុស​​ពាក់​កណ្តាល​ម្នាក់​​»។​​
    ​បើ​តាម​ការ​បង្ហើប​ប្រាប់​ពី​សំណាក់​តារា​ចម្រៀង​ប្រុស​អូរីជីណល់​លោក ម៉ា ច័ន្ទ​បញ្ញា​ ឲ្យ​បាន​ដឹង នាពេល​​​សួរ​បញ្ជាក់ពី​​រឿង​សម្ព័ន្ធ​ភាព​ស្នេហ៍​រវាង​លោក និង​កញ្ញា អ៊ីងអ៊ីង ក្រោយ​បាន​ឃើញ​សារ​បង្ហោះ​តាម​​ហ្វេស​ប៊ុក​របស់​លោក​ជា​ចុង​ក្រោយ ​ដែល​បើក​ចំហ​ពី​រឿង​សម្ព័ន្ធ​​ភាព​ស្នេហ៍​ខ្លួន​ត្រូវ​បាន​កាត់​​ផ្តាច់​ពិត​​​មែន​​​នោះ​។​

    ទោះ​បីជា​​​ចំណង​ស្នេហ៍​ផ្អែមល្ហែម​ខំ​បង្កាត់​ប្រមាណ ២-៣ ឆ្នាំ ​រវាង​​តារាសម្តែង​ស្រី​សាច់​សខ្ចី​កញ្ញា អ៊ីង​អ៊ីង និង​​​តារាចម្រៀង​ប្រុសអូរីជីណល់​ប្រុស​​បាន​មក​​ដល់ផ្លូវ​បំបែក​យ៉ាងណា​ក្តី តែបើ​តាម​ស្តាប់​មើល​ទៅ​លោក​​ ម៉ា ច័ន្ទបញ្ញា​ នៅ​មិន​ទាន់​អាច​ដក​ចិត្ត​ស្រឡាញ់​ដ៏​លើសលប់ ​ចេញ​​ពី​អតីត​គូ​ស្នេហ៍​ដ៏​ផ្អែម​ល្ហែម​​​​កញ្ញា អ៊ីងអ៊ីង បាន​នោះ​​ទេ​​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ