បុរសម្នាក់ រ​បួស​ដាច់​ជើង​ទាំងពីរ ក្នុងគ្រោះថ្នាក់ចរាចរណ៍ រវាង​រថយន្ត​ធន់​ធំ និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក នៅខេត្តកំពង់ឆ្នាំង​

រលាប្អៀរ​ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ដាច់​ជើង​ទាំងពីរ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ បង្កឡើង​រវាង​រថយន្ត​ធន់​ធំ និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក នៅវេលា​ម៉ោង​១ និង ៣៥​នាទី​រសៀល​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៩ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​ស្ពាន​ជ្រៃ​បាក់ ស្ថិតក្នុង​ភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​នគរបាល​ស្រុក​រលារ​ប្អៀ​រ បានអោយដឹងថា ករណី​គ្រោះថ្នាក់​ខាងលើនេះ បណ្តាល​ឲ្យ​មាន​មនុស្ស​ពីរ​នាក់ ប្ដី​ប្រពន្ធ​រងរបួស​ធ្ងន់ និង​ស្រាល​។ ក្នុងនោះ​ជន​រង គ្រោះជា​ប្តី​មាន ឈ្មោះ យល់ ប៉ា​លី អាយុ​៣២​ឆ្នាំ រងរបួស ធ្ងន់​ដោយ​ដាច់​ជើង​ទាំងសងខាង ដោយ​ជើង​ខាងឆ្វេង បាន ដាច់​នៅនឹងកន្លែង​កើតហេតុ រីឯ​ជើង​ម្ខាង​ទៀត​នៅជាប់​តែ​ស្បែក​បន្តិច​តែប៉ុណ្ណោះ ឯ​ស្ត្រី​ជា​ប្រពន្ធ មានឈ្មោះ​វ៉ា ជី​លី អាយុ​២៥​ឆ្នាំ រងរបួស​ស្រាល​ជន​រង គ្រោះ​ទាំងពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​ដឹកយក​ទៅធ្វើ​ការសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​ដែរ រីឯ​អ្នកបើកបរ​រថយន្ត​ក្រោយ​កើតហេតុ​បានគេច​ខ្លួន​បាត់ស្រមោល ។​

​ស្ត្រី​ជា​ប្រពន្ធ បានឱ្យ​សមត្ថកិច្ច​ដឹងថា ពីរ​នាក់​ប្ដី​ប្រពន្ធ​ខាងលើនេះ​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ក្រឡោ​ង ឃុំ​លំពង់​ស្រុក​បាទី​ខេត្តតាកែវ​ប្រកបមុខរប​រដឹក​គ្រឿង​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ ដូចជា​អំបោស​បោស​ផ្ទះ កន្ទេល គ្រឿង​ជ័រ ពូក អង្រឹង ដឹក​លក់​តាម​បណ្ដា​ខេត្ត​ឆ្ងាយៗ​។

​ពួកគាត់​បាន​ដឹក​សម្ភារៈ​ទាំងនេះ​មក​លក់​អស់​រយៈពេល​ជិត​1​ខែ​មកហើយ ទើបតែ​លក់​អស់​នៅថ្ងៃនេះ ពួកគាត់​ក៏បាន​នាំគ្នា​ត្រឡប់ទៅផ្ទះ​វិញ​ព្រោះ​បែក​ពី​ផ្ទះ​ចោល​កូន ចោល​ចៅ​យូរថ្ងៃ​ហើយ មិន​នឹកស្មានថា​មកជួប​គ្រោះថ្នាក់​បែបនេះ​ទៅវិញ​នោះទេ​ជនរងគ្រោះ​ជា​ប្តី​មក ដល់ពេលនេះ កំពុង​ស្ថិតនៅ​ក្នុងការ​សង្គ្រោះបន្ទាន់​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​នៅឡើយ​៕​

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ