• បង្ក្រាបទីតាំងលួចបើកបម្រើផ្លូវភេទ របស់ជនជាតិចិនមួយកន្លែង នៅក្រុងកំពត ឃាត់ខ្លួនមនុស្ស៩នាក់

    (កំពត)៖ ទីតាំងលួចបើកបង្ក្របសេវាបម្រើផ្លូវភេទ របស់ជនជាតិចិនមួយកន្លែង នៅក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាប នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។

    ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការនៅយប់មិញនេះ ស្ថិតក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង លោក ខា ដែនណា។

    បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញរបស់លោក បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៩នាក់ ស្រី៥នាក់ និងវត្ថុតាងខិតផ្សព្វផ្សាយ ព្រមទាំងស្រោមអនាម័យមួយចំនួន។ ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ