• អ្នកជំងឺមកពីប្រទេសជិតខាងច្រើនពេក ថៃ​ ​គ្រោង​រៀបចំ​ទីក្រុង​ថ្មី​មួយ​ ​សម្រាប់​ព្យាបាល​ជំងឺ​ជនបរទេស​ ​ជំនួស​ក្រុង​បាងកក

    ថៃ​៖​ ​ក្រុង​បាងកក​ ​ប្រទេស​ថៃ​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជាគោល​ដៅ​ពេញនិយម​មួយ​ ​ក្នុង​តំបន់​អាស៊ាន​សម្រាប់​សេវា​សុខាភិបាល​ ​មិនថា​អ្នកជំងឺ​ក្នុង​ស្រុក​ ​ឬ​បរទេស​ ​ដែល​កាន់តែ​មមាញឹក​ខ្លាំង​ ​នាំ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​ ​កំពុង​ដាក់ទិស​ដៅ​រៀបចំ​ទីក្រុង​មួយ​ ​នៅ​ខេត្ត​ភាគ​ខាងត្បូង​ ​ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​ផ្តល់​សេវា​សុខាភិបាល​ ​។​ ​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​ ​www.hellokrupet.com​ ​។​



    ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ថៃ​ ​ក្រុង​ ​Hat​ ​Yai​ ​ខេត្ត​សុង​ខ្លា​ ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិភាក្សា​ ​ជា​ជំហាន​ទីមួយ​ ​សម្រាប់​ដាក់ចេញ​គោលដៅ​ព្យាបាល​ជំងឺ​ជនបរទេស​ ​មក​ពី​ប្រទេសជិតខាង​។​

    ​ហេតុផល​នាំ​ឱ្យ​ទីក្រុង​ដែល​ស្ថិតនៅ​ក្បែរ​ព្រំដែន​ម៉ាឡេស៊ី​ ​ក្លាយជា​គោលដៅ​សម្រាប់​សេវា​សុខាភិបាល​ជនបរទេស​ ​ព្រោះតែ​ ​ថៃ​កំពុង​មាន​កំណើន​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​ ​ដោយ​ក្នុង​នោះ​ ​មួយចំនួន​ធំ​ ​ក៏​ត្រូវការ​សេវា​ព្យាបាល​របស់​ប្រទេស​នេះ​ដូចគ្នា​ ​។​ ​ទីក្រុង​ ​Hat​ ​Yai​ ​ខេត្ត​សុង​ខ្លា​ ​ជាទី​តាំង​ដ៏​សំខាន់​សម្រាប់​ស្វាគមន៍​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ​ធ្វើដំណើរ​ពី​ប្រទេស​ម៉ាឡេស៊ី​ ​រាប់ទាំង​ភ្ញៀវ​មក​ពី​ប្រទេស​សិង្ហបុរី​ផង​ដែរ​ ​។​



    ​យ៉ាងណាមិញ​ ​បើ​តាម​ ​លោក​ ​ក្រាង​សាក់​ ​លី​ចាន់​ផា​តា​ណា​ ​ជា​ម្ចាស់​គ្លីនិក​មួយ​នៅ​ទីនោះ​ ​បាន​ប្រាប់​សារព័ត៌មាន​ថា​ ​ពិត​ណាស់​ ​ទិសដៅ​នេះ​ ​នឹង​កើតមាន​មែន​ ​ហើយ​ឥឡូវ​ ​ទាំង​មន្ទីរពេទ្យ​ឯកជន​ ​និង​មន្ទីរពេទ្យ​រដ្ឋ​ ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ​ទាំង​សម្ភារ​បរិក្ខារ​ ​និង​ធនធាន​គ្រូពេទ្យ​ ​ពោល​គឺ​ស្តង់ដារ​មិនចាញ់​ប្រទេស​ក្នុង​តំបន់​ប៉ុន្មាន​ទេ​ ​។​ ​មន្ត្រី​សាលាខេត្ត​សុង​ខ្លា​ ​ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ ​ក៏​កំពុង​ដំណើរការ​ដុតដៃដុតជើង​ ​សម្រាប់​ការងារ​នេះ​ ​៕​

    ប្រភព៖ clicknews

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ