Facebook ប្រកាស​លុប​ចោល​មុខងារ Group Chat នៅ​សប្តាហ៍​ក្រោយ​នេះ?

មាន​សារ​ជូន​ដំណឹង​មួយ​របស់​ក្រុមហ៊ុន Facebook ដែល​បាន​ផ្ញើ​ចូល​គណនី​របស់​អ្នក​ប្រើប្រាស់​មួយ​ចំនួន ជុំវិញ​ការ​ត្រៀម​លុប​ចោល​នូវ​មុខងារ​ឆែត​ជា​ក្រុម​ឬ​យើង​និយម​ប្រើ​ពាក្យ ‘Group Chat’ នៅ​សប្តាហ៍​ក្រោយ​នេះ។

អ្នក​ប្រើប្រាស់​មួយ​ផ្នែក​ធំ​មិន​ថា​នៅ​តំបន់​អឺរ៉ុប​ឬ​អាស៊ី​នឹង​ទទួល​បាន​សារ​ជូន​ដំណឹង​មួយ​ថា៖ “នា​ថ្ងៃ​ទី ២២ សីហា​ត​ទៅ ឆែត​របស់​អ្នក​ចេញ​ពី Facebook Groups នឹង​បាន​ត្រឹម​អាន (Read-only) ពោល​គឺ​អ្នក​អាច​បើក​មើល​បាន​គ្រប់​ពេល​ក្នុង​កម្មវិធី Messenger”។ ក្នុង​ន័យ​នេះ​រាល់​សារ​ដែល​បាន​ផ្ញើ​ចូល​អ្នក​អាច​អាន​ជា​ធម្មតា ប៉ុន្តែ​មិន​អាច​ឆ្លើយតប​ឬ​ប្រើប្រាស់​ពេញលេញ​ដូច​មុន​ទៀត​ឡើយ។

យ៉ាងណាមិញ​ការ​ត្រៀម​លុប​ចោល​មុខងារ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ ក្រោយ​មាន​ការ​បែងចែក​មិន​ដាច់​រវាង​មុខងារ Group Chat ចេញ​ពី Facebook Group និង Group Chat ដែល​បង្កើត​ដោយ​ផ្ទាល់​ក្នុង​កម្មវិធី Messenger។

តាម​ពិត​ទៅ​បណ្តាញ​សង្គម​យក្ស​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​លុប​បំបាត់​ចោល​មុខងារ​ឆែត​ដែល​បង្កើត​ចេញ​ពី Facebook Group តែ​ប៉ុណ្ណោះ។ ជា​ញឹកញយ​អ្នក​ប្រើប្រាស់​ច្រើន​ទទួល​បាន​ការ​រំខាន ក្រោយ​មាន​ការ​បង្កើត​ការ​សន្ទនា​ជាមួយ​សមាជិក​រាប់​រយ​នាក់​ឯ​ទៀត​ដែល​ខ្លះ​មិន​ធ្លាប់​ស្គាល់​គ្នា​ផង​នោះ។

សរុប​មក​វិញ​សម្រាប់​ការ​ផ្ញើ​សារ​ឬ​ឆែត​ក្នុង​ក្រុម​ដែល​អ្នក​បង្កើត​ដោយ​ផ្ទាល់​ក្នុង​កម្មវិធី Messenger គឺ​នៅ​បន្ត​ប្រើប្រាស់​បាន​ជា​ធម្មតា៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ