• Vietjet ទទួល​ពាន​ជា​​​ក្រុម​ហ៊ុន​ដ៏ល្អ​បំផុត​​ទាំង​៥០​របស់​​វៀត​ណាម​ពី​ទស្ស​នា​វដ្តី​ Forbes ជា​លើក​ទី​៣

    (ទីក្រុង​ហូ​ជី​មិញ ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៩)៖ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជំនាន់​ថ្មី Vietjet បាន​ទទួល​ពាន​រង្វាន់​ក្នុង​​នាម​ជា​​​ក្រុមហ៊ុនវៀត​ណាម​​ដ៏ល្អ​បំផុត​ទាំង​៥០​របស់​ទស្ស​នា​វដ្តី Forbes សម្រាប់​រយៈ​ពេល​៣​ឆ្នាំ​ជាប់​ៗ​គ្នា បើ​គិត​ចាប់​តាំងពី​​ក្រុមហ៊ុន​​បាន​ចុះ​​​បញ្ជី​ក្នុង​ទីផ្សារ​ភាគ​ហ៊ុន​​​ទីក្រុង​ហូ​ជី​មិញ (HOSE) កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧​។

    ពាន​រង្វាន់​នេះ ត្រូវ​បាន​​ផ្តល់​ឲ្យ​ដោយ​ទស្ស​នា​វដ្តី Forbes ក្នុង​កម្មវិធី​មួយ​ដែល​​ត្រូវ​បាន​​រៀបចំ​ឡើង អំឡុង​ពេល​​វេទិ​ការ​អាជី​កម្ម ឆ្នាំ​២០១៩ ក្នុង​ទីក្រុង​ហូ​ជីមិញ កាល​​ថ្ងៃ​ទី​១៥ ខែសីហា ថ្មី​ៗ​នេះ​។

    ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ជាលើក​ទី​៧ «បញ្ជី​ឈ្មោះ​ក្រុម​​ហ៊ុន​កំពូល​ទាំង​៥០» ​របស់​ទស្ស​នា​វដ្តី Forbes បាន​ប្រមូល​ផ្តុំ​ក្រុមហ៊ុន​ឈាន​​មុខ​គេ​​ជា​ច្រើន​​មក​ពី​ទីផ្សារ​ភាគហ៊ុន​ទីក្រុង​ហូ​ជី​មិញ និង​ទីផ្សារ​ភាគ​ហ៊ុន​ទីក្រុង​ហា​ណូយ (HNX) ដូច​ជាក្រុម​ហ៊ុន Vinamilk, Sabeco, FPT, Vietjet, DHG Pharmaceutical, Bao Viet, Mobile World និង​ក្រុមហ៊ុន Vingroup ជា​ដើម​។

    នៅ​ឆ្នាំ​នេះ ក្រុមហ៊ុន​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​កិត្តិ​យស ត្រូវ​បាន​វាយ​តម្លៃ​​លើ​កត្តា​ឧស្សា​ហ​កម្ម​ជាច្រើន ដោយ​ផ្អែក​ទៅ​លើ​អត្រា​​កំណើន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ ប្រាក់​ចំណេញ ទ្រព្យ​សម្បត្តិ​បាន​មក​ពី​ការ​បណ្តាក់​ទុន ប្រាក់​ចំណូល​ក្នុង​​​១​ភាគ​ហ៊ុន ដែលកើន​ឡើង​ចាប់​ពី​ឆ្នាំ​២០១៣ រហូត​ដល់​ឆ្នាំ​២០១៨​ ការ​ផ្សព្វ​ផ្សាយ​ឈ្មោះ​ក្រុម​ហ៊ុន គុណ​ភាព​នៃ​ការ​គ្រប់គ្រង​សា​ជី​វកម្ម ប្រភព​នៃ​ប្រាក់​ចំណេញ និង​ទិដ្ឋ​ភាព​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្ត​រ​ភាព​។

    បើ​យោង​ទៅ​តាម​ទស្ស​នា​វដ្តី Forbes ​ក្រុមហ៊ុន​​ដែល​ឈាន​មុខ​គេ​​ទាំង​អស់​នៅ​ឆ្នាំ​នេះ បាន​កើន​ឡើង​ប្រាក់​ចំណូល​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​។ ក្រុម​ហ៊ុន​ទាំង​៥០ ស្ថិត​ក្នុង​បញ្ជី​នៅ​ឆ្នាំ​នេះ បាន​កត់​​ត្រា​ប្រាក់​ចំណេញ​ដល់​ទៅ​១២៧,៥៣០​ពាន់​លាន​ដុង (ស្មើ​នឹង​ ៥ ៤៧២លាន​ដុល្លារ​អាមេរិក) បន្ទាប់​ពី​កាត់​ពន្ធ ដែល​ជា​ការ​កើន​ឡើង​ដល់​ទៅ​១៩,២​% បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។ មូល​ធនសរុប​របស់​ក្រុមហ៊ុន​ទាំង​៥០ បាន​កើន​ដល់​៩៤​ពាន់​លាន​ដុល្លារ​អាមេរិក ស្មើ​នឹង​៦៣%​​នៃ​មូល​ធន​សរុប​លើ​ទីផ្សារ​ភាគ​ហ៊ុនទីក្រុង​ហូ​ជីមិញ និង​ទីក្រុង​ហា​ណូយ​។ 

    ក្រុមហ៊ុន​ដែល​ស្ថិ​តក្នុង​បញ្ជី​ឈ្មោះ​កំពូល​ទាំង​៥០​របស់​ទស្ស​នា​វដ្តី Forbes ក្នុង​ប្រទេស​វៀត​ណាម នៅ​ឆ្នាំ​នេះ បាន​ទទួល​ស្គាល់​ពីការ​​កើន​ឡើង​នូវ​វិស័យ​សហ​គ្រិន​ឯក​ជន ក្នុងនោះ​រាប់ប​ញ្ចូ​ទាំង Vietjet, Vingroup, Masan និង Hoa Phat ផងដែរ​។ ឧស្សា​ហ​កម្ម​ភាគ​ច្រើន​ដែល​ស្ថិត​ក្នុង​បញ្ជី​ទាំង​៥០ រួម​មាន អចល​ន​ទ្រព្យ សំណង់ សេវា​ដឹក​ជញ្ជូន សេវា​ហិរញ្ញ​វត្ថុ និង​​ការ​លក់​រាយ​។ ក្រុម​ហ៊ុន​ដែលមក​ពី​ទីផ្សារ​ភាគហ៊ុន​ទីក្រុង​ហូ​ជី​មិញ មាន​រហូត​ដល់​ទៅ​៤៥​ក្រុមហ៊ុន ខណៈ​ដែល​ទី​ផ្សារ​ភាគ​ហ៊ុន​ទីក្រុង​ហា​ណូយ មាន​តែ​៥​ប៉ុណ្ណោះ​។

    ដោយ​សារ​តែ​លទ្ធផល​អាជី​វកម្ម​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់​ខ្លួន ភាគ​ហ៊ុន​របស់​ក្រុ​ម​ហ៊ុន Vietjet បាន​ទាក់​ទាញ​អ្នក​វិនិ​​យោគ​ជាច្រើន និង​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​នេះ ស្ថិត​ក្នុង​បញ្ជី​​កំពូល​ក្រុម​​ហ៊ុន​​ទាំង​៣០​របស់​វៀត​ណាម នៅ​ឆ្នាំ​ទី​១​នៃ​ការ​​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​។ ក្នុង​ឆ្នាំ​២០១៨ ក្រុមហ៊ុន Vietjet មាន​កំណើន​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​​រយៈ​ពេល​១​ឆ្នាំ​ពេញ ​តាម​រយៈ​ការ​រក​បាន​ប្រាក់​ចំណូល​ ៥៣,៥៧៧ពាន់​លាន​ដុង និង​ប្រាក់​ចំណេញ​មុន​​កាត់​ពន្ធ​ចំនួន​ ៥,៨១៦​ពាន់​លាន​ដុង​។

    នៅ​រយៈ​ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩ ប្រាក់​ចំណូល​​​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​របស់ Vietjet បាន​កើន​ឡើង​យ៉ាង​ខ្ពស់​រហូត​ដល់​២២​% ស្មើ​​នឹង​២០,១៤៨​ពាន់​លាន​ដុង ខណៈ​ដែល​ប្រាក់​ចំណេញ​​លើ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​នៅមុន​ពេល​កាត់​ពន្ធ បាន​​កើន​​ដល់​ ១,៥៦៣​​ពាន់​លាន​​ដុង ពោល​គឺ​កើន​ឡើង​១៦​% បើ​ធៀប​ទៅនឹង​ឆ្នាំ​មុន​។ ប្រាក់​ចំណូល​សរុប​ទាំង​អស់ បាន​កើន​ដល់ ២៦,៣០១​ពាន់​លាន​​ដុង ពោល​គឺ​កើន​ឡើង​ ២៤% ហើយ​ប្រាក់​ចំណេញ​នៅមុន​ពេល​កាត់​ពន្ធ មាន​ចំនួន​ ២,៣៩៨​ពាន់​លាន​​ដុង ដែល​ជា​ការ​កើន​ឡើង​ចំនួន ១១% បើ​ធៀប​កាលពីឆ្នាំមុន​។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ