• សិស្សដែលប្រលងជាប់និទេ្ទស A លោក គួច ចំរើន សន្យាថានឹងផ្តល់រង្វាន់ម៉ូតូមួយគ្រឿង និងថវិកាចំនួន…

    នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ក្នុងនោះដែរ ឯកឧត្ដម គួច ចំរើន គណៈអភិបាល និងជាអភិបាលខេត្ដព្រះសីហនុថ្មី បានគិតគូរយ៉ាងយកចិត្ដទុកដាក់ ចំពោះបេក្ខជនប្រលងទាំងអស់ ដែលនឹងមកប្រលងតាមសាលានានា នៅក្នុងខេត្ដព្រះសីហនុ។

    ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងថា៖”ខេត្ដព្រះសីហនុ នឹងរៀបចំកន្លែងស្នាក់នៅ រួមជាមួយអាហារហូបចុកមួយថ្ងៃ បីពេល សម្រាប់បេក្ខជន ដែលមកពីបណ្តាវិទ្យាល័យឆ្ងាយៗ ពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយការ ស្នាក់នៅហូបចុក ក្នុងកំឡុងពេលប្រលង”។

    យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Huy Bunleng បានថ្លែងប្រាប់ឱ្យដឹងដែរថា៖

    «ខេត្តព្រះសីហនុ-ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុប្រកាសជូនរង្វាន់ដល់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ ក្នុងខេត្តព្រះសីហនុ ដែលពូកែ ទទួលបាននិទ្ទេស A ទទួលបានម៉ូតូ ១គ្រឿង និងថវិកា ១,០០០ ដុល្លាអាមេរិក»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ