• នារីស្រស់ស្អាតម្នាក់ នៅខេត្តកំពង់ស្ពឺ វាយតទល់ជាមួយចោរ ដាក់ចោរឡើងដេកនៅនឹងកន្លែង រួចប្រគល់ឲ្យសមត្ថកិច្ច (មានវិដេអូ)

    នារីស្រស់ស្អាតម្នាក់កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយនារីម្នាក់នោះបានបញ្ចេញថ្វីដៃ ចាប់ចោរពាក់ស្រោមមុខ លួចគាស់ផ្ទះ ឡើងទ្រមខ្លួន កាលពីវេលាម៉ោង១២និង៤៨នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ១៣ ខែសីហា ឆ្នាំ២០១៩ នៅភូមិចំការចេក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

    ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Oun Khatrya គាត់បានបង្ហោះសារថា “សូមបងប្អូនប្រុងប្រយ័ត្ន យប់មិញមានចោ គាក់ផ្ទះខ្ញុំនៅវេលាម៉ោង12.48នាទីយប់ ថ្ងៃទី12ឆ្លង់ចូលថ្ងៃទី13នៅភូមិចំការចេក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ”។

    ម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា “សួរថាឈឺទេ ឈឺ សួរថាស្ដាយទេ ស្ដាយណាស់ តែក៏សាកសម ហើយសប្បាយចិត្ត”។

    មានបងប្អូនបានចូលមកខមិនថា​ “ខ្លួនស្រីសោះ ហ៊ានប្រថុយតទុលជាមួយ លោកចោរ” ម្ចាស់ផ្ទះបានឆ្លើយវិញថា “ចង់ចាប់វាបានមិនចង់អោយវារួចខ្លួន”។ និងម្ចាស់គណនីហ្វេសប៊ុកចូលមកខមិនថា “នារីខ្លាហានចាប់បានចោរពិតជាអស់ចារណាស់”

    គួរបញ្ជាក់ផងដែរថា ​ជនសង្ស័យមាន​​ឈ្មោះភួង ចាន់ថន ហៅចាន់ ភេទប្រុស អាយុ​៣៩ឆ្នាំ នៅភូ​មិក្បាលអូរ ឃុំគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​។ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះជាម វ៉េត ភេទប្រុ​ស​ អាយុ៦៣ឆ្នាំ រស់នៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

    នៅថ្ងៃខែឆ្នាំខាងលើ វេលាម៉ោង០០ នឹង៤៨នាទីសមត្ថកិច្ច​រកឃើញ​ដកហូតបានសម្ភារៈជាវត្ថុតាង​ រួមមាន​ ទុល្វីសដងវែង ចំនួន០១​ ;​ ទូរស័ព្ទអិនចុចពិលចំនួន០១​ ,​ ស្រោមបិទមុខ ចំនួន០១ ។

    បច្ចប្បន្ន​នគរបាល​ស្រុក​ភ្នំស្រួច​ បានបញ្ជូនមុខ​ស​ញ្ញា​សង្ស័យ​រួមជាមួយ​វត្ថុតាង​ពាក់ព័ន្ធ​ មកការិយាល័​យជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្តកំពង់ស្ពឺ​ ដេីម្បីចំណាត់ការស្រាវជ្រាវតាមនីតិវិធីបន្ដ។ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះធ្លាប់ជាប់ពន្ធនាគារខេត្តត្បូងឃ្មុំ ចំនួន​ ០២លើក​មកហើយ ”ពីបទលួច”៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ