5G ​មិន​ទាន់ចេញស្រួលបួលផង Huawei ចាប់ផ្តើមស្រាវជ្រាវ​ប្រព័ន្ធ 6G បាត់

ស្រប​ពេល​ដែល​ក្រុមហ៊ុន​ទូរគមនាគមន៍​ជា​ច្រើន​កំពុង​ស្ថិត​ក្នុង​ការ​ដំណាក់កាល​សាកល្បង​និង​បោះ​ជំហាន​ដំបូង​ក្នុង​វិស័យ 5G ទៅ​មើល​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន Huawei ​បាន​នឹង​កំពុង​ស្រាវជ្រាវ​ប្រព័ន្ធ 6G រួច​ជា​ស្រេច​ហើយ​នៅ​ឯ​មន្ទីរ​ពិសោធន៍​ក្នុង​ទីក្រុង Ottawa ប្រទេស​កាណាដា។

ក្រុមហ៊ុន​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ចិន​កំពុង​ធ្វើ​ការ​ជាមួយ​នឹង​សកលវិទ្យាល័យ​ក៏​ដូច​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​ទាំង ១៣ លើ​គម្រោង 6G ​ប៉ុន្តែ​ជុំវិញ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ពោល​គឺ​នឹង​មិន​អាច​ធ្វើ​ទៅ​បាន​មុន​ឆ្នាំ ២០៣០ ឡើយ។

បញ្ជាក់​ថា​មុន​នេះ​ក្រុមហ៊ុន Samsung ក៏​បាន​បើក​ការ​ស្រាវជ្រាវ​លើ​ប្រព័ន្ធ 6G ដូច​គ្នា​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។ ខណៈ​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​ក៏មាន​ក្រុមហ៊ុន Nokia, Ericsson និង SK Telecom ​បាន​ប្រកាស​ពី​ភាព​ជា​ដៃ​គូ​សហការ​លើ​ការ​ចាប់​ផ្តើម​រួម​គ្នា​សម្រាប់​ការ​អភិវឌ្ឍ 6G នេះ​ផង​ដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ