• លោក ​វិ​ល្លាម៖ បើ​ទីតាំង​ប​ញ្ជូ​ល​ហ្គាស​នោះ​អត់​មានច្បាប់ សំនួរ​សួរថា​ចុះ​អ្នក​អនុវត្តន៍​ច្បាប់​តាំងពី​មូលដ្ឋាន​ដល់​មន្ទី​រ៉ែ​និង​ថាមពល​ខេត្ត​រវល់​ធ្វេី​អ្វី​…

    សៀមរាប​៖ ​ហេតុការណ៍​ផ្ទុះ​ហ្គាស និង​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ទីតាំង​បញ្ចូល​ហ្គាស​មួយកន្លែង​យ៉ាង​សន្ធោសន្ធៅ កាលពី​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ខាង​ក្រសួង​រ៉ែ និង​ថាមពល បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ថា ស្ថានីយ៍​នេះ​ពុំមាន​ការអនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់ ក្នុងការ​សាងសង់ និង​បញ្ចូល​ឧស្ម័ន​នេះ​ទេ​។​

    ​ជាមួយគ្នានេះ​លោក​វិ​ល្លាម បាន​លើ​កឡ​លង​ថា បើ​ទីតាំង​ប​ញ្ជូ​ល​ហ្គាស​នោះ​អត់​មានច្បាប់ សំនួរ​សួរថា​ចុះ​អ្នក​អនុវត្តន៍​ច្បាប់​តាំងពី​មូលដ្ឋាន​ដល់​មន្ទី​រ៉ែ​និង​ថាមពល​ខេត្ត​រវល់​ធ្វេី​អ្វី​បាន​បណ្ដោយ អោយ​កន្លែង​មួយ​អត់​ច្បាប់​អាច​បេី​ក​ជា​សាធារណៈ​បាន ?

    ​ឬ​អស់លោក​ពាក់ព័ន្ធ​ចង់​គេចវេស​ទំនួល​ខុសត្រូវ ? អោយ​តែមាន​បញ្ហា​អី​មួយ​លេី​កឡេី​ង​ថា​កន្លែង​នឹង​វា​អត់​ច្បាប់​ដេី​ម្បី​គេចវេស​ទំនួល​ខុសត្រូវ ដេី​ម្បី​រក្សា​មុខតំណែង​ខ្លួន ! តែ​បញ្ហា​ត្រង់​ថា​ប្រសិន​កន្លែង​អត់​ច្បាប់​មួយ​អាច​ដំណេី​រការ​បាន​ក្នុង​តំបន់​ត្រួតត្រា​ដោយ​រដ្ឋបាល នោះ​រដ្ឋបាល​ហ្នឹង​វា​អសកម្ម​ច្បាស់​ណាស់ តួនាទី​តូចធំ​មិន​សំខាន់ សំខាន់​បេី​ធ្វេី​ការមិន​កេី​ត ស្មេី​នឹង «​អត់​បានការ​»៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ