• សល់៣ថ្ងៃទៀតប្រឡងបាក់ឌុប! ក្រសួងអប់រំ ដឹកជញ្ជូន​ហឹប​វិញ្ញាសា ទៅ​កាន់​បណ្ដា​រាជធានី​-ខេត្តអស់ហើយ

    (ភ្នំពេញ)៖ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ​ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង ១៩ សីហា ឆ្នាំ​២០១៩ នឹងចូលមកដល់។

    នៅថ្ងៃទី១៦ ខែសីហា​ ឆ្នាំ២០១៩នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់តាមរយៈ Facebook របស់ខ្លួនថា នៅព្រឹកនេះ ប្រធាន​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស ប្រចាំ​រាជធានី​ខេត្ត​បាន​មក​ទទួលផ្ទៀងផ្ទាត់ និង​ដឹកជញ្ជូន​ហឹប​ប្រធាន​វិញ្ញាសា ទៅ​កាន់​បណ្ដា​រាជធានី​ខេត្ត​រៀង​ៗ​ខ្លួន ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រឡង​ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២០ ខែសីហា ឆ្នាំ​២០១៩។

    សូមជម្រាបថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​​ឆ្នាំ​២០១៩នេះ សិស្ស​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​មាន​ចំនួន​ ១១៧,០៦១នាក់ ចែក​ចេញ​ជា​ពីរ​ក្រុម គឺ​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ៥១,៧ភាគរយ​ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន ៤៨,៣ភាគរយ។ មណ្ឌល​ប្រឡង​ចំនួន១៩៥មណ្ឌល ក្នុង​នោះ​មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន៩៩ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន៩៦មណ្ឌល ព្រមទាំង​ ៤,៧១៦​បន្ទប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ