• ឈុត​ប៊ី​ឃី​នី​របស់ Vietjet បង្កើត​ភាព​អស្ចារ្យ​ក្នុង​កម្មវិធី​ប្រឡង​បវ​កញ្ញ​វៀត​ណាម

    (ដាណាង ថ្ងៃ​ទី​១៥ ខែ​សីហា)៖ ក្រុម​ហ៊ុនកាស​ចរណ៍ Vietjet បាន​ធ្វើ​ឲ្យ​ទាំង​ទស្ស​និក​ជន និ​ងបេក្ខ​ភាព​ចូល​រួម​​ប្រកួត ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រនៃ​កម្មវិធី​ប្រឡង​បវរ​កញ្ញ​​​ពិភព​លោកវៀត​ណាម​ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ជា​មួយ​នឹង​ឈុត​ប៊ី​ឃី​នី​របស់​ខ្លួន ដែល​ត្រូវ​បាន​រច​នា​ឡើង​យ៉ាងល្អ​ប្រណិត​ ដោយ​ប្រើ​ពណ៌ក្រហម និង​លឿង ដែល​ជា​ពណ៌សម្គាល់​របស់ Vietjet​។

    កម្ម​វិធី​ប្រឡង​​បវរ​កញ្ញ​ពិភព​លោកវៀត​ណា​​មួយ​នេះ ដែល​ត្រូវ​បាន​​រៀប​ចំ​ឡើង​ក្នុង​ប្រទេស​វៀត​ណាម​ជាលើក​ទី​១ បាន​បញ្ចប់​កាលពី​ដើម​ខែ​នេះ យ៉ាង​ជោគ​ជ័យ​ ក្នុង​ទីក្រុង Da Nang ភាគ​កណ្តាល​វៀត​ណាម​។

    ក្នុង​នាម​ជា​​ម្ចាស់​ឧប​ត្ថម្ភ​​ផ្នែក​ដឹក​ជញ្ជូន​ជាផ្លូវ​ការ​របស់​កម្មវិធី​ប្រឡង​មួយ​នេះ និង​ជា​​ទូត​សុច្ឆន្ទៈ​សម្រាប់​​ពាន​រង្វាន់​បវរ​កញ្ញា​មហា​សមុទ្រ (Miss Ocean) ក្រុមហ៊ុន Vietjet បាន​ឧប​ត្ថម្ភា​ជា​ពិសេស​​​ទៅលើ​ឈុត​ប៊ី​ឃី​នី​លើ​ឆ្នេរ​ខ្សាច់ ដែល​ត្រូវ​បានពន្លេច​លើ​ដង​ខ្លួន​របស់​បេក្ខ​ភាព និង​បាន​ជួយ​ឲ្យ​បេក្ខ​ភាព​ទាំង​នោះ កាន់​តែ​​មាន​ដង​ខ្លួន​យ៉ាង​​ស្រស់​សោ​ភា​​​។

    មន្ត្រី​តំណាង​ឲ្យ Vietjet (ឆ្វេង​ទី​២) ប្រគល់​រង្វាន់​ដល់​ម្ចាស់​គ្រង​ម្កុដ​បវរ​កញ្ញា​វៀត​ណាម​ពិភព​លោក​ដំបូង​គេ​នាងLuong Thuy Linh (ស្តាំ​ទី​២) និងនាង Nguyen Thi Thu Phuong (ឆ្វេង​ទី​១) ដែល​ឈ្នះ​ពាន​រង្វាន់ Miss Ocean របស់ Vietjet

    ក្រុមហ៊ុន​អាកាស​រណ៍​ជំនាន់ថ្មីមួយ​នេះ បាន​​ផ្តល់​រង្វាន់​ដល់​បវរ​កញ្ញា​វៀត​​ណាម​ពិភព​លោក Luong Thuy Linh នូវ​ការ​ហោះ​​ហើរ​ដោយ​ឥត​គិត​ថ្លៃ​​រយៈ​ពេល​១​ឆ្នាំ​ពេញ លើ​រាល់​ផ្លូវ​ហោះហើរ​ទាំង​អស់​ដែល Vietjet ប្រតិ​បត្តិក្នុង​ប្រទេស​វៀត​ណាម និង​ផ្លូវ​ហោះ​ហើរ​ដែល​ភ្ជាប់​វៀតណាម និង​គោល​ដៅ​អន្តរ​ជាតិ​នានា​។

    ទស្ស​នា​រូប​ថត​ជា​ច្រើន​ខា​ងក្រោមនេះ ដែល​បង្ហាញពី​​សកម្មភាព​របស់​បេក្ខ​ភាព​ដ៏​ស្រស់សោ​ភា​ជា​ច្រើន​ក្នុង​ពេល​ស្ថិតក្នុង​សម្លៀក​បំពាក់​​លើ​ឆ្នេរ​ខ្សាច់​របស់ Vietjet​៕

    កញ្ញា Linh (កំពុង​ឈរ) ស្ថិតក្នុង​ឈុត​ប៊ី​ឃី​នី​របស់ Vietjet

    បវរ​កញ្ញា Miss Ocean នាង Nguyen Thi Thu Phuong (កណ្តាល) ថត​ក្នុង​​សម្លៀក​បំពាក់​ប៊ី​ឃី​នី។ នាង Phuong នឹង​រីក​រាយ​ជាមួយ​នឹង​ការ​ហោះ​ហើរ​ដោយ​ឥត​គិត​ថ្លៃ​១​ឆ្នាំ​ពេញ នៅ​វៀត​ណាម ដែល​ត្រូវ​បាន​ប្រតិ​វត្តិ​ដោយVietjet

    បេក្ខភាព​ថត​រូប​ជាក្រុម​ក្នុង​ឈុត​ប៊ី​ឃី​នី

    Vietjet រួម​ដំណើរ​ជា​មួយ​នឹង​បេក្ខ​ភាព​អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​

    បេក្ខ​ភាព​ក្នុង​ពេល​ស្ថិតនៅ​លើ​យន្ត​ហោះ​របស់ Vietjet

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ