Liverpool ឈ្នះ​ពាន​ UEFA Super Cup ជា​លើក​ទី៤ ក្នុង​ប្រវត្តិសាស្រ្ដ​របស់​ខ្លួន ក្រោយ​យកឈ្នះ Chelsea

Liverpool បានឈ្នះ​ពាន​ UEFA Super Cup ជា​លើក​ទី៤ ក្នុង​ប្រវត្តិសាស្រ្ដ​របស់​ខ្លួន ក្រោយ​យកឈ្នះ Chelsea ដោយ​បាល់ប៉េណាល់ទី​កាត់សេចក្ដី ៥-៤។

នៅ​ក្នុង​ការប្រកួត​ ៩០នាទី​នៃ​ម៉ោង​ធម្មតា ក្រុមទាំង ២ បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើគ្នា ១-១។ Chelsea ជា​អ្នក​បំប៉ោង​សំណាញ់ទីមុន ដោយ Olivier Giroud នៅ​នាទី ៣៦ មុនពេល Sadio Mane ស៊ុត​ឲ្យហង្ស​ក្រហម តាម​ស្មើ​វិញ​នៅនាទី ៤៨។ ឈាន​ចូល​ម៉ោង​បន្ថែម ១៥នាទី​ពីរដង Mane បាន​បន្ថែម​១គ្រាប់​ទៀត (នាទី ៩៥) ប៉ុន្តែ​ Jorginho បាន​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ ឲ្យ​តោខៀវ​តាមស្មើ នៅនាទី ១០១។

ឈាន​ដល់​វគ្គ​ប៉េណាល់ទីកាត់សេចក្ដី Liverpool បាន​ស៊ុតបញ្ចូលទីទាំង ៥គ្រាប់ ដោយ Roberto Firmino, Fabinho, Divock Origi, Trent Alexander-Arnold និង Mohamed Salah។ ចំណែក​ Chelsea ស៊ុត​ចូល ៤ Jorginho, Ross Barkley, Mason Mount និង Emerson។ កីឡាករ​ដែល​ទាត់​មិន​ចូល គឺ Tammy Abraham៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ