• អាជ្ញាធរ​អាកាសចរណ៍​ ប្រកាសហាម​​មិន​ឲ្យ​យក​ម៉ូដែល​ MacBook Pro មួយ​ចំនួន​ឡើង​យន្តហោះ ព្រោះវាអាចបង្ក​អគ្គីភ័យ​បាន!

    អាជ្ញាធរ​អាកាសចរណ៍​ (Federal Aviation Authority ឬ FAA) បាន​ហាម​ឃាត់​មិន​ឲ្យ​យក​ម៉ូដែល​ MacBook Pro មួយ​ចំនួន​ឡើង​យន្តហោះ​ ក្រោយ​ពី​ក្រុមហ៊ុន​ Apple បាន​ប្រកាស​ប្រមូល​ Laptop នេះ​វិញ​ដោយ​សារ​ថ្ម​របស់​ម៉ូដែល​ទាំង​នោះ​អាច​បង្ក​អគ្គីភ័យ​បាន។

    ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ FAA បាន​បញ្ជាក់​ថា​ពួក​គេ​បាន​ដឹង​អំពី​ការ​ប្រមូល​វិញ​នៃ​ Laptop ដែល​មាន​បញ្ហា​ថ្ម​ ហើយ​ពួក​គេ​បាន​ជូន​ដំណឹង​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​អំពី​ព័ត៌មាន​នេះ។

    FAA ក៏​បាន​រំលឹក​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ឲ្យ​ធ្វើ​តាម​ការ​ណែនាំ​មួយ​ដែល​ចេញ​កាល​ពី​ឆ្នាំ​​២០១៦​ទាក់ទង​នឹង​សុវត្ថិភាព​ផលិតផល​ដែល​ត្រូវ​បាន​ប្រកាស​ប្រមូល​វិញ(Recalled) ដែល​ហាម​មិន​ឲ្យ​យក​ផលិតផល​ទាំង​នេះ​តាម​ខ្លួន​ ឬ​ផ្ញើ​តាម​យន្តហោះ​បាន​ឡើយ។

    ការ​ប្រកាស​នេះ​គឺ​ស្រដៀង​ នឹង​ការ​ដាក់​បម្រាម​របស់​ភ្នាក់ងារ​សុវត្ថិភាព​អាកាសចរណ៍​សភាព​អឺរ៉ុប​កាល​ពី​ដើម​ខែ​សីហា​នេះ​ដោយ​បាន​ប្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​តម្រូវ​ឲ្យ​ភ្ញៀវ​បិទ​ឧបករណ៍​ដែល​មាន​បញ្ហា​ថ្ម។

    Laptop ដែល​ត្រូវ​គេដាក់​បម្រាម​នេះ​គឺ​ MacBook Pro ១៥​អ៊ីញ​ ស៊េរី​ ២០១៥ ដល់ ២០១៧​។ Apple បាន​ប្រកាស​ប្រមូល​វិញ​នៃ​ Laptop ស៊េរី​នេះ​កាល​ពី​ខែ​ មិថុនា ដោយ​បាន​បញ្ជាក់​ថា​ពួក​គេ​បាន​រក​ឃើញ​ថា​ថ្ម​របស់ MacBook Pro ១៥​អ៊ីញ​ ជំនាន់​ចាស់​មួយ​ចំនួន​ អាច​នឹង​មាន​ការ​លើស​កម្ដៅ​ដែល​អាច​ឈាន​ដល់​ការ​ឆាប​ឆេះ​។

    ក្នុង​អាទិត្យ​នេះ​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​បួន​ដែល​ស្ថិតក្រោម​ការ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​Total Cargo Expertise បាន​អនុវត្តន៍ការ​ហាម​ឃាត់​នេះ​។ នេះបើ​តាម​ឯកសារ​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​ដែល​រក​ឃើញ​ដោយ Bloomberg News៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ