អាមេរិច សម្រេចពន្យារពេល យ​កព​ន្ធលើផ​លិតផ​លមួយ​ចំនួន​នាំចូល​ពីចិន ព្រោះខ្លាចប៉ះពាល់ដល់ហា​ង​នៅអាមេ​រិច​ ក្នុងរដូវបុ​ណ្យណូ​អ៊ែល​

សហរដ្ឋអាមេរិចបានធ្វើការ​ពន្យា​រពេលយ​កព​ន្ធលើផ​លិតផ​លមួយចំនួនដែលនាំចូលពីប្រទេ​ស​ចិនរ​ហូត​ដល់ ថ្ងៃទី ១៥ ខែធ្នូ ដែលការពន្យារពេលនេះ​គឺដោយសា​រតែប​ញ្ហាសុខ​ភាព សុវត្ថិភាព សន្តិសុខជាតិ និងកក្តាផ្សេ​ងៗ​ទៀត។

ផលិតផលនាំចូលពីចិន​ដែ​លមិន​ទាន់រ​ងការ​យកព​ន្ធពីអា​មេរិច​នោះរួមមាន ទូរស័ព្ទ កុំព្យូទ័រ វីដេអូហ្គេម ប្រដាប់ប្រដាក្មេ​ង​លេ​ង និងផលិតផលស្បែ​ក​ជើង និងសម្លៀក​បំពា​ក់។

ចំណែកផលិតផលមួយចំនួ​ន​ទៀត នឹងត្រូវប្រឈមនឹ​ង​ការយ​កព​ន្ធចំនួន ១០ភាគរយដ​ដែ​ល ដោយនឹង​ផ្តើមអ​នុវត្តន៍ចាប់ពីថ្ងៃ​ទី ១ខែកញ្ញា។

ប្រធានាធិបតីអាមេរិ​ច ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌​មានថា ការពន្យារពេលយ​កពន្ធ​លើផ​លិតផ​លមួយ​ចំនួ​ននាំចូ​លពី​ចិន គឺជាផ្នែកមួយដើម្បីធ្វើ​ឲ្យកុំ​ឲ្យប៉ះពាល់ដល់ហាងនៅអាមេ​រិច​ ក្នុងពេលបុណ្យណូអ៊ែ​ល​ខាង​មុខនេះ។

អ្នកតំណាង​ពាណិ​ជ្ជកម្ម​អាមេរិ​ចបាន​ធ្វើការប្រកាសពីការ​ពន្យារពេលយ​កពន្ធ​នោះ តែប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ ក្រោយពេលក្រសួ​ងពា​ណិជ្ជក​ម្មចិន​បានប្រ​កាសថា អនុនាយ​ករដ្ឋ​មន្រ្តីចិ​នឈ្មោះ Liu He បានជជែ​កគ្នា​តាមទូរស័ព្ទជាមួយ​នឹ​ងមន្រ្តី​ពាណិ​ជ្ជកម្ម​អាមេរិ​ច។

អ្នកវិនិយោគទុនផ្នែ​កប​ច្ចេកវិទ្យាបានស្វាគ​មន៍​ចំពោះ​ការព្យួ​រនោះ។​

សូមរំលឹកថា​ ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់ប្រកាស យកថ្ងៃទី​ ១ ខែសីហា ដើម្បីយកពន្ធ​ ១០​ភាគ​រយ លើទំនិញនាំចូលពីចិនដែល​មា​នត​ម្លៃជាទឹ​កប្រាក់​ប្រមាន ៣០០ពាន់លាន​ដុល្លារ ដោយចោ​ទខា​ងចិន​ថា មិនបានធ្វើតាមការ​សន្យា​រប​ស់ខ្លួន ក្នុងកា​រទិ​ញផលិតផលកសិកម្មឲ្យច្រើនពី​កសិ​ក​រអាមេ​រិច។ ប៉ុន្តែការប្រកាសពី​ការ​យកព​ន្ធនោះត្រូវបានដូរមកនៅដើ​ម​ខែកញ្ញាវិ​ញ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ