ព្រលា​នយន្ត​ហោះហុ​ងកុ​ងបើកដំ​ណើរ​ការវិញ បន្ទាប់ពីអាជ្ញាធរដាក់​បម្រាម​មិន​ឲ្យមានការតវ៉ា​ត​ទៅទៀ​ត

ព្រលានយន្តហោះនៅទីក្រុងហុងកុងបើក​ដំណើ​រវិញ​ជាធម្មតា បន្ទាប់ពីជួបភាពចលាច​លអ​ស់រ​យៈពេល​មួយ​យប់ ក្រោយពេលមានការប៉ះ​ទ​ង្គិច​គ្នារវាង​ប៉ូលីស​បង្រ្កាប​កុប្បកម្ម និងក្រុ​មអ្នក​តវ៉ា។

ជើងហោះហើររាប់រយត្រូវ​បាន​លុប​ចោល កាលពីថ្ងៃអង្គារម្សិ​ល​មិញ ក្រោយក្រុមអ្នកតវ៉ាបានស​ម្រុក​ចូលអគារព្រលានយន្តហោះ។​



នៅព្រឹកថ្ងៃពុធនេះដែរ ជើងហោះហើរនៅព្រលានទំនងជាធ្វើ​ប្រ​តិបត្តិ​ការ​ធម្ម​តាវិញ​តាម​កាលវិ​ភាគ ទោះបីជាជើងហោះហើរមួយ​ចំនួ​ន ត្រូវបាន​លុ​បចោល​ ឬពន្យារពេលក៏​ដោយ​។

ក្រោយពេលមានការរំខាន​អស់​ជាច្រើ​នថ្ងៃ អាជ្ញាធរព្រលានយន្ត​ហោះ​ហុងកុ​ងប្រកា​សថា ខ្លួនទទួលបានបញ្ជាបណ្តោះអា​ស​ន្នក្នុង​ការ​ហាមប្រា​មក្រុម​បាតុ​ករមិនឲ្យចូលក្នុងទីធ្លា​ព្រ​លាន​។

នៅក្នុងសេចក្តីប្រកាស ​អាជ្ញា​ធរ​ព្រលាន​យន្ត​ហោះ បានថ្លែងថា ប្រជាជននឹងត្រូវទ​ប់​ស្កាត់មិន​ឲ្យចូល​រួម​ក្នុង​ការតវ៉ា​ណាមួយ​ឡើយ នៅក្នុងព្រលានឡើយដែ​ល​ជាក​ន្លែ​ងកំណ​ត់ដោ​យអា​ជ្ញាធរ។

ការប្រកាសពីដាក់បម្រាមមិនឲ្យក្រុមបាតុករចូលក្នុ​ង​ទីតាំង​ព្រលា​នយ​ន្តហោះ​ កើតឡើងក្រោយពេលទីក្រុងហុ​ង​កុងទាំ​ងមូល​កំពុ​ងត្រូវ​ញាំញីដោ​យក្រុម​បាតុ​ករប្រ​ឆាំង​រដ្ឋា​ភិបាលអ​ស់រយៈ​ពេល ១០សប្តាហ៍មកហើយ។

​ព្រលានយន្តហោះហុងកុង ដែលជាព្រលានមួយក្នុងចំ​ណោម​ព្រលា​នដ៏​មមាញឹ​កបំ​ផុត​ក្នុងពិ​ភពលោកក បានក្លាយជាកន្លែងតវ៉ា​ចាប់​តាំងពីថ្ងៃសុក្រ​ស​ប្តាហ៍មុន ប៉ុន្តែការតវ៉ានោះ​ធ្វើ​ឡើង​ដោយ​សន្តិវិធី រហូតដល់មានការប៉ះ​ទង្គិ​ចគ្នា​នៅថ្ងៃអ​ង្គារម្សិ​លមិ​ញនេះ។

ក្នុងកំឡុងការតវ៉ា ​ក្រុមបាតុករបានរារាំងអ្ន​ក​ដំណើ​រមិន​ឲ្យចូលទៅ​កាន់​ជើងហោះ​ហើររ​បស់​ពួកគេ ដោយប្រើប្រាស់រទេះរុញដឹក​អីវ៉ា​ន់សម្រាប់ធ្វើជា​របាំ​ង។ ក្រុមបាតុករក៏បា​នធ្វើ​ការ​អង្គុ​យទ្រ​ង់ទ្រាយធំ​ បណ្តាលឲ្យមានបញ្ហាចលា​ចល​នៅកន្លែ​ងចាកចេ​ញក្នុ​ងព្រលា​ន។

សូមបញ្ជាក់ថា ការ​ផ្ទុះការតវ៉ាដ៏ធំបំផុតមិនធ្លាប់មាន​នៅ​ហុងកុ​ង កើតឡើងដោយសារតែ​ច្បា​ប់ធ្វើ​បត្យា​ប័ន​ ដែលច្បាប់នេះនឹងអ​នុញ្ញាតឲ្យមាន​ការ​បញ្ជូន​ខ្លួនជ​នស​ង្ស័យយកទៅកាត់ទោសនៅប្រ​ទេ​សចិ​ន​បាន។
បច្ចុប្បន្ន ច្បាប់នេះត្រូវ​បាន​រដ្ឋាភិ​បាល​ហុងកុ​ងប្រកា​សព្យួ​រទៅហើ​យ ប៉ុន្តែបាតុករនៅតែទាមទា​រឲ្យ​រដ្ឋាភិ​បាល​បោះបង់​វាចោលទាំ​ងស្រុ​ង និងទាមទារឲ្យមេដឹក​នាំ​ហុងកុ​ង គឺអ្នកស្រី Carrie Lam ដែលគាំទ្ររបបក្រុងប៉េងកាំ​ងចុះ​ចេញ​ពីដំណែ​ង​។

ទីក្រុងហុងកុង ត្រូវបាន​អង់​គ្លេស​ប្រគល់ត្រឡប់ទៅឲ្យចិនវិ​ញនៅឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀ​ង​ “ប្រទេសមួយ ប្រព័ន្ធដឹកនាំពី​រ”​ ដែលធ្វើឲ្យហុងកុងមាន​សេ​រីភា​ពក្នុ​ងការ​បញ្ចេ​ញម​តិ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ