• មន្ទីរសាធារណការក្រុងព្រះសីហនុ ជួសជុលផ្លូវភ្លាមៗបន្ទាប់ពីរងការខូចខាតដោយទឹកជំនន់

    ខេត្តព្រះសីហនុ : នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើអោយផ្លូវថ្នល់មួយចំនួនក្នុងក្រុងព្រះសីហនុរងការខូចខាត ក្នុងនោះផ្លូវខ្លះក៏ត្រូវទឹកបានហូរច្រោះដាច់ធ្ងន់ធ្ងរក៏មាន។

    ចំពោះបញ្ហានេះផងដែរ លោកប្រធានមន្ទីរថ្លែងបញ្ជាក់ថា តាមការណែនាំពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជំហានបឋមនឹងដោះស្រាយចាក់លុបថ្មឬដីជាបណ្តោះអាសន្នសម្រួលកន្លែងផ្លូវដែលខូចខ្លាំងៗសិន មុននឹងជួសជុលឡើងវិញផ្លូវការ។

    នៅក្នុងនោះដែរលោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមទៀតថា ការជួសជុលផ្លូវខូចដោយជំនន់ទឹកភ្លៀងនិងការជួសជុលផ្លូវដែលអាជ្ញាខេត្តមានគម្រោងហើយនោះ នឹងអនុវត្តន៍នៅក្រោយពេលធាតុអាកាសអំណោយផល ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ