ឱក សុគន្ធកញ្ញា ចូលរួម​ថតស្ពត​ដាំ​កូនឈើ ដោយ​មិន​បាន​កម្រៃ

(ភ្នំពេញ)៖ ពិតណាស់ បន្ទាប់ពីរៀបការជាមួយប្អូនប្រុសថៅកែហង្សមាស កាលពីថ្ងៃទី១៦ ខែឧសភា កន្លងទៅ បច្ចុប្បន្ននេះកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា កំពុងពពោះកូនដំបូងរបស់ខ្លួន ដែលត្រូវបានគេដឹងថាជាបុត្រា។ យ៉ាងណាមិញ អ្វីដែលមហាជនចាប់អារម្មណ៍ ទោះការងារមមាញឹកខ្លាំងស្ទើររកពេលសម្រាកគ្មានក្តី តែនាងនៅតែឆ្លៀតទៅថតស្ពត ស្តីពីការដាំកូនឈើដោយមិនទទួលយកកម្រៃ។ នេះជាទឹកចិត្តដ៏គំរូមួយរបស់ ឱក សុគន្ធកញ្ញា ដើម្បីជាការផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរបានដឹង និងបានចូលរួមដាំទាំងអស់គ្នា ក្នុងស្មារតី រួមគ្នាព្យាបាលដំបៅផែនដី ដាំដើមឈើ ១០ ម៉ឺនដើម ក្នុងខេត្តកំពង់ស្ពឺ។

ជាក់ស្តែងបើយោងតាមគេហទំព័រផ្លូវការ របស់តារាសម្តែងស្រី កញ្ញា សាឡាត់ ស្រីឡាង បានបង្ហោះរូបមួយសន្លឹក ភ្ជាប់ជាមួយនឹងសារដ៏មានអត្ថន័យថា «អត់និយាយលេងទេណាហេតុអ្វីបានស្រលាញ់ មកឈរថតស្ពតដាំកូនឈេីទាំងកំពុងពពោះ សួរថាបាន១រៀលអត់ គឺ No អស់លុយសាំងគាត់វិញ សួរថាក្ដៅអត់ អ្នកថតកុនដឹងហេីយ ភ្លេីងក្ដៅមិនបាច់និយាយម៉ាសុីន ត្រជាក់ក៏ជួយមិនបាន សំខាន់ឈរថតទៀតពេលនឹងអាណិតគាត់ តែគាត់វិញញញឹមរហូត អត់អីទេអូន អត់អីទេ… មួយថ្ងៃដែលត្រូវសំរាកមុនទៅក្រៅប្រទេស គាត់អត់សំរាកទេមកថត hmmm បងនឹងខ្ញុំ ជាប់កម្មជាមួយព្រៃឈេីហេីយ តែល្អត្រង់ពេលប្រុសតូចកេីត គឺកូនឈេីធំល្មម ពេលគាត់ធំដេីមឈេីនោះជាច្រេីនទុកសម្រាប់ជាម្លប់ដល់គាត់ ជូនពរសុខភាពល្អទាំងម្ដាយទាំងកូនណាបង ប្រុសតូចព្រៃឈេី»

សូមជម្រាបថា សម្រាប់យុទ្ធនាការដាំកូនឈើនេះផងដែរ ត្រូវបានមហាជនសង្កេតឃើញថា ទទួលបានការចាប់យ៉ាងអារម្មណ៍យ៉ាងច្រើនពីសំណាក់ប្រជាជនខ្មែរ ជាពិសេសគឺសិក្បករ-សិល្បៈការិនីតែម្តង។ ក្រៅពីចូលរួមដាំកូនឈើ នៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា រួមមានខេត្តកំពង់ស្ពឺ បាត់ដំបង សៀមរាប និងឧត្តរមានជ័យ នោះក៏មានការចូលរួមផ្សព្វផ្សាយតាមរយៈឃ្លីបវីដេអូខ្លីៗផងដែរ ដូចជាអ្នកនាង ឱក សុគន្ធកញ្ញា ពេលនេះជាដើម៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ