ដេី​ម​កញ្ឆា​ស្រស់​ចំនួន ​៧៣០​ ដេី​ម​ ត្រូវបាន​នគរបាល​រកឃើញ នៅស្រុក​សំឡូត ​ខេត្តបាត់ដំបង​

បាត់ដំបង​៖ ដេី​ម​កញ្ឆា​ស្រស់​ចំនួន​៧៣០​ដេី​ម​ត្រូវបាន​នគរបាល​ស្រុក​សំឡូត​កាប់បំផ្លាញចោល​ក្នុង​ដីចម្ការ​មួយកន្លែង​ស្ថិតនៅ​ឃុំ​កំពង់​ល្ពៅ​ស្រុក​សំឡូត ​ខេត្តបាត់ដំបង​។​

​នៅ​ថ្ងៃ​អង្គា​រ៍​១៣ កេី​ត ខែ ស្រាពណ៍ ឆ្នាំកុរ​ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥ និង​០០​នាទី​អនុវត្តតាម​បទបញ្ជា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏ដូចជា​មតិ​ណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង ស្នងការរង​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន លោក​វរសេនីយ៍ឯក កៅ ស៊ុន​កាំ​ង អធិការនគរបាល​ស្រុក​សំឡូត បាន​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​និង​កម្លាំង​អ​ន្តា​គម​ន៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំ​ពង់​ល្ពៅ ចុះបង្ក្រាប​ការដាំដុះ​កញ្ឆា​មួយកន្លែង​ស្ថិតនៅ​លេី​ដីចម្ការ​ក្នុងភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង ដែល​ដាំ​លាយឡំ​ជាមួយនឹង​ដំណាំ​ដំឡូង ។ នគរបាល​បាន​កាប់​និង​ដុត​បំផ្លាញចោល​នូវ​កញ្ឆា​ចំនួន​៧៣០​ដេី​ម ដែល​ប្រជាពលរដ្ឋ​ឈ្មោះ​យឿន រើ​ន ភេទ ប្រុស អាយុ ៣២ ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​ជា​អ្នក​លួចលាក់​ដាំ​ដោយ គ្មាន​ការអនុញ្ញាត​។

​អ្នក​ដាំ​កញ្ឆា​ឈ្មោះ យឿន រេី​ន ត្រូវបាន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ធ្វេី​ការសាកសួរ​ជុំវិញ​ករណី​ដាំ​ដុះ​កញ្ឆា​ដែលមាន​ចំនួន​ច្រេី​ន​នេះ​ហេី​យ​៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ