ព្យុះទីហ្វុងផ្តាច់ជីវិត​ ប្រជាជនចិនកើនដល់៤៩នាក់ និង២១នាក់បាត់ខ្លួន

(ប៉េកាំង)៖ ចំនួនមនុស្សស្លាប់ដោយខ្យល់ព្យុះទីហ្វុងឡេគីម៉ា (Lekima) នៅភាគខាងកើតប្រទេសចិន បានកើនដល់៤៩នាក់ហើយ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ខណៈមនុស្ស២១នាក់ កំពុងបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩។

ព្យុះទីហ្វុងឡេគីម៉ា បានវាយប្រហារលើខេត្តចំនួន៣ នៅក្នុងប្រទេសចិន រួមទាំងខេត្ត Zhejiang, Shandong និងខេត្ត Anhui កាលពីចុងសប្ដាហ៍កន្លងទៅ ហើយបានបង្ខំឱ្យមនុស្សច្រើនជាង១លាន នាក់ ត្រូវជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព។ ដោយឡែក បើតាមអាជ្ញាធរចិនចំនួនអ្នកស្លាប់ គិតមកដល់ព្រឹកថ្ងៃអង្គានេះ បានកើនដល់៤៩នាក់ហើយ។

គួរជម្រាបថា ព្យុះទីហ្វុង Lekima បានវាយប្រហារមកលើតំបន់ដីគោកនៃខេត្ត Zhejiang កាលពី ព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុនជាមួយកម្លាំងខ្យល់បក់ ១៨៧គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះទីហ្វុងដ៏កំណាច មួយនេះបានបង្កជាគ្រោះទឹកជំនន់ ហើយលើសពីនេះទៅទៀត ព្យុះ Lekima ក៏បានបង្កការខូចខាត ដល់សេដ្ឋកិច្ចប្រមាណ ៣.៧ពាន់លានដុល្លារផងដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ