តារា​ចម្រៀង​ប្រុស នាយ​ ចឺម ច្រាន​ចោល​រឿង​ដំណឹង​ថា​ជិត​រៀបការ​ នឹង​គូស្នេហ៍​ថ្មី អូនហ្វារ​

ភ្នំពេញៈ នៅ​ពេល​ថ្មីៗ​នេះ​លេចចេញ​ដំណឹង​ថា នាយ ចឹម ​ ​កំពុង​ត្រៀម​រក​ពេលា ដើម្បី​​កំណត់​ចូល​រោង​ជ័យ​ជាមួយ​នឹង​គូ​ស្នេហ៍​​​ថ្មី​គឺអូបនហ្វារ ក្រោយ​ពី​បាន​បង្កាត់​ភ្លើង​ស្នេហ៍​នឹង​គ្នា​ច្រើន​ឆ្នាំមក​។​​

តែ​នាយ ចឹម បាន​ច្រានចោល​ថា ​៖ «​​មិន​ពិត​ដូចជា​គេ​ថា​ទេ​​​ ហើយ​ខ្ញុំ​ក៏​ពុំ​ទាន់​បាន​គិត​រឿង​នោះ​ឡើយ ដោយ​សារ​តែ​ចង់​ប្រើ​ពេល​រក​លុយ​សិន​ទាន់​ពេល​ដែល​ខ្លួន​នៅ​មាន​ឱកាស និង​នៅ​ល្បី​​​លើ​​វិស័យ​​សិល្បៈ​មួយ​នេះឲ្យ​បាន​យូរ​បន្តិច​ទៀត​សិន​​។ ហើយ​តទៅ​ថ្ងៃ​មុខ ​រឿង​ស្នេហ៍​នេះ​ ក៏ខ្ញុំ​​មិន​ទាន់​ដឹង​ច្បាស់​​​​ផង​ដែរ​ថា​មាន​អ្វី​កើត​ឡើង​»។

​ការ​បង្ហា​ញ​មុខ​សង្សារ​ថ្មីរបស់ នាយចឺម នាពេលនេះ ក្រោយពី​​ពេល​ដែលនាយ​បាន​របូត​​សង្សារ​ជា​​ស្រី​​ស្អាត​​អស់ ២ នាក់រួច​ទៅ​ហើយ​ គឺស្រី​ស្អាត​តារា​សម្តែង​កញ្ញា ពុធ ស្រីខួច និងតារាសម្តែង​កញ្ញា អៀ ម៉េងលិ ហៅ​អូន​ម៉ីម៉ី ដែល​ពេលនេះអ្នក​ទាំង​២ គឺ​សុទ្ធ​តែរក​បាន​សង្សារថ្មីចោល នាយ​ ចឺម អស់​ទៅ​ហើយ​ដែរ ខណៈ​កញ្ញា គៀត ប៊ែលឡា ហៅ​អូនហ្វារ គឺ​ជា​គូស្នេហ៍ទី​៣​របស់ ​នាយ​ ចឹម ដែល​មាន​រូប​សម្ផ្សស​មិន​ចាញ់​ទៅ​នឹង​អតីត​គូរ​ស្នេហ៍​ទី១ និង​ទី២ របស់​​នាយ​នោះឡើយ​។

តារា​ចម្រៀង​រលក​ក្រោយ​នាយ ចឺម បច្ចុប្បន្ន​អាយុ ២៤ ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​កំពង់ស្ពឺបន្ត​ថា​​ថា៖ « ខ្ញុំ​មាន​តែ​ការ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ងារ​សិល្បៈ​ ដើម្បី​រក​ប្រាក់​ឲ្យ​បាន​ច្រើន​សិន​ ជា​ពិសេសចង់​បំពេញ​​កាតព្វ​កិច្ច​ជា​កូន​ល្អ​មូយ​​រូបចំពោះ​ឪពុក​ម្តាយ​ខ្ញុំ​សិនគឺ​តាម​រយៈ​ការ​ជួយ​ធ្វើផ្ទះ​សំបែង​នៅ​ខេត្ត​នោះ​ជិត​រួច​រាល់​​ហើយ។ បើ​រឿង​ស្នេហា​ខ្ញុំ ក៏​​នៅ​មាន​ធម្មតាទំនាក់​ទំនង​ ជាមួយ​ ​អូន​ហ្វារ​ដដែល ដោយ​យើង​បាន​ស្គាល់គ្នា​ជាង​១ឆ្នាំ​ហើយ​»។

សូមបញ្ជាក់​ថា នាយ ចឺម ​មាន​ឈ្មោះ​ពិត​ថា សុខ មេសា ជា​តារា​ចម្រៀង​ថ្មី​របស់​សាន់ដេ ដែល​កំពុង​តែ​ល្បី និង​ស្រូប​យក​បាន​​ប្រជាប្រិយភាព​ពី​អ្នកគាំទ្រ​​ជា​យុវវ័យ​កាន់​តែ​​ខ្លាំងឡើង​​ ក្រោយពីអតីត​​​តារា​ចម្រៀង​ប្រុស​លំដាប់​កំពូល​លោក ខេមរៈ សេរីមន្ត បាន​ចេញ​ពី​ផលិត​កម្ម​ចាស់​សាន់ដេ ទៅ​ជ្រក​កោន​ផលិត​កម្ម​ថ្មី​ហង្សមាស៕​

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ