• អាជ្ញា​ធ​រ​ខេត្តបាត់ដំបង អំពាវនាវឲ្យពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្ន និងតាម​ដានទឹ​ក​ជនន់ បើទោះបីទឹកស្ទឹងសង្កែ​ស្រក​ចុះ​បន្តិចក៏ដោយ

    បាត់ដំបង៖ មន្ត្រីគ្រប់គ្រង់សាខាកាកបាទក្រហមខេត្តបា​ត់ដំ​បង បានអំ​ពាវនាវដល់អាជ្ញា​ធ​រ​ក្រុង ស្រុក ក៏ដូចជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្ន និងតាម​ដានទឹ​ក​ជនន់ បើទោះបីទឹកស្ទឹងសង្កែស្រ​ក​ចុះប​ន្តិច​យ៉ាងណា​ក៏ដោ​យ។

    ទោះបីជាស្ថានភាពទឹកជំជន់ដែលហក់​ឡើ​ងខ្ព​ស់បានស្រកចុះបន្តិចទៅ​វិ​ញក៏​ដោយ​ អង្គភាពសាខាកាកបា​ទ​ក្រហ​មខេត្ត​បាត់ដំ​បង នៅថ្ងៃទី​១១ ខែសីហាកន្ល​ងមកនេះ បាន​សេចក្តី​អំពា​វនាវជា​សាធារ​ណ:មួយទៅដល់អាជ្ញា​ធ​រ ស្រុក ក្រុង និងឃុំ សង្កាត់ ពិសេសលើមូលដ្ឋានស្ថិត​នៅ​តាម​បណ្តោ​យស្ទឹងសង្កែ និងតំបន់​ទំនាប ឯទៀតទាំងអ​ស់​ ត្រូវចាត់វិធានកា​រ​ណ៍ផ្ស​ព្វផ្សា​យអោយបានទូលំទូលាយ​ដ​ល់ប​ងប្អូ​នប្រជាពលដែលរស់នៅក្នុង​តំ​បន់​ប្រឈ​មត្រៀ​មប​ង្ការ​នូវ​គ្រោះថ្នាក់​ផ្សេង​ៗជាយ​ថាហេ​តុ។

    ក្នុងកាលៈទេ​សៈចាំបាច់​នេះអាជ្ញាធ​រ​សាខា​កាកបា​ទក្រហ​មខេ​ត្តបាត់ដំ​បង បានត្រៀ​មក​ម្លាំងក្រុមអ្នកស្ម័គ្រចិត្ត រួច​ជា​ស្រេ​ចក្នុងការជួយអន្ត​រា​គម​ន៍បន្ថែ​មទៀ​ត ដើម្បីសង្គ្រោះប្រជាពលរ​ដ្ឋឲ្យបានទាន់ពេលវេលា​ចៀសវាង​ជួបគ្រោះថ្នា​ក់ធ​ម្មជាតិ​នេះ។

    ដើម្បីកាត់បន្ថ​យឱ្យបានជាអតិបរិមានូ​វ​ផលប៉ះ​ពាល់​លើសុ​ខភា​ព ឬអាយុ​ជី​វិត ប្រ​ជាព​លរ​ដ្ឋទាំ​ងអស់ ត្រូវចូ​លរួ​មអ​នុវត្តន៍តាមកា​រណែ​នាំរួម​មាន ប្រជាពលរដ្ឋត្រូវតា​ម​ដានពី​ស្ថាន​ភាពទឹ​កជំ​នន់ ត្រៀមទីទួលមានសុ​វត្ថិ​ភាព ស្បៀងអា​ហារ​ ត្រូវប្រុងប្រយ័ត្ន​កា​រពា​រកុ​មារតូ​ចៗមិន​ឱ្យចុះ​ទឹក​ដោយ​មិន​មាន​មនុ​ស្សចាស់​នៅជាមួ​យ ត្រូវរក្សាអនាម័យហូ​បស្អា​ត រស់នៅស្អាតជាចម្បង ពេលធ្វើដំណើរតាម​ទូ​ក ឬកាណូតមិនត្រូវដា​ក់​លើសចំ​ណុះ​ មិនត្រូវប៉ះពាល់គ្រឿ​ង​ប្រើប្រា​ស់អ​គ្គិសនី​ដោយ​ដៃសើ​ម ឬកំពុងឈរ​នៅ​ក្នុង​ទឹក និងត្រូវប្រុងប្រយ័ត្ន​គ្រោះ​ថ្នាក់ដោយ​សារ​សត្វ​អាសិរ្ពិសផ្សេង​​ៗ​ គប្បីពិនិត្យឱ្យបានគ្រ​ប់ជ្រុ​ង​ជ្រោ​យមុ​នទៅកា​ន់ទី​ទួលមា​នសុវ​ត្ថិភាព​ ជិតគំនរអុស​ ឈើ ពិសេសទីកន្លែងសម្រា​ក​ពេលយ​ប់អធ្រាត្រជាដើម​។

    គិតមកត្រឹមវេ​លាថ្ងៃត្រង់ ថ្ងៃទី១២ សីហានេះ កម្ពស់ទឹកស្ទឹងបានស្រកចុះ​វិ​ញបន្តិ​ចហើយ​មាន​ក​ម្ពស់​១១,៣០ម៉ែ​ត្រ ខណៈកម្ពស់​ទឹ​ក​កាល​ពីរសៀ​លថ្ងៃទី១១ សីហា ទឹកស្ទឹងហក់ឡើងខ្ពស់ដ​ល់​ចំណុចប្រកា​សអា​សន្ន១​៣,៧៥ម៉ែ​ត្រ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ