• តារាសម្ដែងស្រីរូបស្រស់ Woonsen បង្អួត​រាង​ក្នុង​ឈុត​ប៊ីគីនី​ជា​មួយ​មិត្ត​ភក្ដិ ទាក់​ទាញ​ភ្នែក​ទស្សនិក​ជនឲ្យ​មើល​មិន​ដាក់​ភ្លែក!

    (ថៃ)៖ តារាសម្ដែងស្រីរូបស្រស់ រូបសម្រស់ទាក់ទាញ សំបូរមន្តស្នេហ៍ ដែលត្រូវបានទស្សនិកជនដឹងថាជា មេម៉ាយចាយរាង គឺតារាសម្ដែងថៃ Woonsen កំពុងតែធ្វើឲ្យហ្វេនក្នុងបណ្តាញសង្គមចាប់អារម្មណ៍គ្រប់គ្នា ជាមួយនឹងរូបរាងដ៏ទាក់ទាញក្នុងឈុតប៊ីគីនី។ ពិតណាស់ ទោះជាមេម៉ាយក៏ពិតមែន តែតារាស្រីដួងនេះ កាន់តែមានសម្រស់ស្រស់ស្អាត រួមជាមួយនឹងការនិយម លេងស្ទីលតុបតែងខ្លួន បែបសិចស៊ី ស៊ីអារម្មណ៍ ពោរពេញទៅដោយភាពទាក់ទាញ ខណៈប៉ុន្មានថ្ងៃមុននេះ នាងបានចេញទៅកម្សាន្តជាមួយមិត្តភ័ក្ត ដោយបាននាំគ្នាស្លៀកឈុតហែលទឹក ដោយបញ្ចេញល្វែងលើក្រោម មួយទំហឹង ពិតជាស្រស់ស្អាត ទាក់ទាញនិង គួរឱ្យក្នាញ់។

    ថ្វីត្បិត រយៈពេលចុងក្រោយនេះ តារាស្រីវ័យ ៣៨ឆ្នាំ Woonsen ទើបតែមានដំណឹងបែកបាក់គូស្នេហ៍ក្តី តែមើលទៅនាងហាក់រីករាយ នឹងជីវិតបច្ចុប្បន្នជាមួយនឹងដំណើរកម្សាន្តទៅកន្លែងនានាជាមួយមិត្តភ័ក្ត។ មហាជនដឹងថា ចំណងអាពាហ៍ពិពាហ៍ជាមួយលោក Chakrit Yamnam ត្រូវបានបញ្ចប់ ដោយបន្សល់ឈ្មោះត្រឹម តែអ្នកមេម៉ាយចាយរាង ដែលមានសម្រស់មិនចាញ់ក្រមុំឡើយ។

    បើទស្សនិកជននៅចាំមិនភ្លេច សម្រាប់ជីវិតគូរបស់តារាស្រីរូបនេះ គឺជួបរឿងមិនសមបំណងជាច្រើនលើកឃា ច្រើនសារ តែនេះហាក់មិនមែនជាបញ្ហាសម្រាប់នាងឡើយ។ ព្រោះជានិច្ចកាសត្រូវបានទស្សនិកជនសរសើរ មិនដាច់ពីមាត់ ទាំងសម្រស់ទាំងសម្បុរស្បែកនិងរាង គឺក្មេងៗស្រករក្រោយសុំចាញ់តែម្ដង។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ