Man Utd បំបាក់ Chelsea ៤-០ ថ្ងៃ​បើក​ឆាក Premier League

(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United បានចាប់ផ្តើមរដូវកាល Premier League ឆ្នាំ២០១៩-២០២០ ដ៏ល្អ តាមរយៈលត់គូប្រជែង តោខៀវ Chelsea ៤-០ ដែលជាការឈ្នះច្រើនគ្រាប់ដំបូង គិតចាប់ តាំងពីឆ្នាំ១៩៦៥ មក។

Man Utd ជាក្រុមទី២ ដែលធ្វើបានល្អនៅថ្ងៃបើកឆាក Premier League ក្នុងសប្តាហ៍ទី១ ជើងទី១ បន្ទាប់ពីក្រុម ការពារតំណែងជើងឯក Manchester City បានបំបាក់ម្ចាស់ផ្ទះញញួរធំ West Ham United ៥-០ កាលពីរាត្រី ថ្ងៃសៅរ៍ និង Liverpool យកឈ្នះក្រុមភ្ញៀវ ហង្សក្រហម Liverpool រកបាន ៣ពិន្ទុផងដែរ ក្រោយយកឈ្នះក្រុម ឡើងមកថ្មី Norwich City ៤-១ នៅកីឡដ្ឋាន Anfield។

កីឡាករខ្សែប្រយុទ្ធ Marcus Rashford ធ្វើបានសម្រេច ២គ្រាប់នៅនាទី១៨ ដោយបាល់ប៉េណាល់ទី និងនាទី៦៧ គ្រាដែល Martial រកបាន ១គ្រាប់ដែរនៅនាទី៦៥ និង Daniel James រកបានគ្រាប់ចុងក្រោយនៅនាទី៨១ នោះដែល ធ្វើឲ្យការប្រកួតមានគំលាតគ្នាជាខ្លាំង និងជា ១ប្រកួតចាញ់ស្ពឹកមុខក្រោមការដឹកនាំរបស់គ្រូបង្វឹក Frank Lampard។

១ប្រកួតបន្ទាប់ Manchester United នឹងត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះ Wolves នៅថ្ងៃទី១៩ ខែសីហា គ្រាដែល Chelsea ត្រូវប៉ះ Liverpool ដណ្តើមពាន UEFA Super Cup នៅប្រទេសតួកគីរាត្រីពុធ មុនពេលប៉ះ Leicester City នៅទឹកដី Stamford Bridge នារាត្រីអាទិត្យចុងសប្តាហ៍នេះ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ