ប្អូនស្រី លៀង ចាន់ឡា បេក្ខនារីក្នុងកម្មវិធីដែលល្បីកក្រើកទូទាំងពិភពលោក X FACTOR CAMBODIA ក្រោយពីបានឆ្លងកាត់នូវវគ្គជម្រុះ២លេីករួចមក បានធ្វើឲ្យទស្សនិកជនរាប់លាននាក់ស្គាល់ប្អូនយ៉ាងច្បាស់ មិនថាតែរូបសម្រស់ សម្លេង និងជីវភាពក្នុងការរស់នៅនោះទេ គឺពិតជាមានភាពលេចធ្លោតែម្តង។
យ៉ាងណាមិញ ចំពោះភាពដ៏លេចធ្លោនេះដែរ ក្រោយពីបេក្ខនារីរូបនេះ ត្រូវបានមជ្ឈដ្ឋានមហាជនជាច្រើន បានធ្វើការរិះគន់ចំពោះមិត្តរួមក្រុមបីរូបរបស់ប្អូនស្រី និងពិធីការិនីក្នុងកម្មវិធីមួយនេះ ហាក់បីជាមានការរេីសអេីស ចំពោះរូបសម្រស់ ការតុបតែងខ្លួនជាដេីមនោះ ដែលខុសប្លែកពីបេក្ខភាពដទៃទៀត មានសម្រស់ស្រស់ស្អាត និងមានការស្លៀកពាក់សមរម្យផងនោះ។
មូលហេតុនេះហេីយ ទេីបប្អូនស្រី ចាន់ឡា បានទទួលនូវការអាណិតស្រលាញ់ ក៏ដូចជាក្តីអាណិតអាសូរពីបណ្តាលសប្បុរសជនជាច្រើននោះ រហូតទទួលបានឧបត្ថម្ភដូចជា ការកែសម្ផស្ស ការផាត់មុខធ្វើសក់ គ្រឿងលំអខ្លួន លេលាបអោយស សម្លៀកបំពាក់ និងថវិកាមួយចំនួនទៀតផងនោះ។ ក្នុងនោះដែរ ក៏មានមហាជនជាច្រើន បានផ្តល់នូវកំលាំងចិត្តដល់ប្អូនស្រី ចាន់ឡា អោយមានការតស៊ូរហូតទទួលបាននូវជ័យលាភីនៅពេលខាងមុខនេះផងដែរ។
យ៉ាងណាមិញ កាលពីយប់នេះ លោក K01 ចាងហ្វាងសារព័ត៌មាន Satawath Fc 20 ស្រាប់តែមានការលេីកឡេីងថា៖ «បង K01 ស្តាយណាស់ ដែលប្អូនប្រលងវគ្គបីមិនជាប់ បងសុំសោកស្តាយផង សង្ឃឹមថាមានផលិតកម្មណាជួយយកប្អូនទៅច្រៀងផង បងជូនពរប្អូនជួបតែសំណាងល្អគ្រប់ពេល»។
ជុំវិញនឹងការលេីកឡេីងនេះដែរ បានធ្វើឲ្យមានងឿងឆ្ងល់ជាខ្លាំងពីមហាជនជាច្រើន ជាពិសេសចំពោះអ្នកគាំទ្ររបស់បេក្ខនារី ចាន់ឡា ផ្ទាល់តែម្ដង។ យ៉ាងណានោះ ចំពោះលទ្ធផលពិតប្រាកដនោះ ក៏មិនទាន់មានការបញ្ជាក់ច្បាស់ពីកម្មវិធីដ៏ល្បីមួយនេះនៅឡេីយនោះទេ ។