• ប៉ូលិសថៃបង្ហើប៖ «ករណីបំផ្ទុះគ្រាប់បែកនៅបាងកក អាចមានពាក់ព័ន្ធរឿងនយោបាយ»

    (បាងកក)៖ ប៉ូលិសថៃនៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា ករណីផ្ទុះគ្រាប់បែកជាច្រើនគ្រាប់ ជាបន្តបន្ទាប់នៅក្នុងទីក្រុងបាងកកកាលពីសប្ដាហ៍មុន អាចមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ខណៈអាជ្ញាធរកំពុងតាមប្រមាញ់អ្នកជាប់ពាក់ព័ន្ធបន្ថែម។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩។

    នៅក្នុងសន្និសីទសារព័ត៌មានធ្វើឡើងជាលើកដំបូង ចាប់តាំងពីមានករណីផ្ទុះគ្រាប់បែកកាលពី ថ្ងៃសុក្រសប្ដាហ៍មុនមក មេបញ្ជាការប៉ូលិសថៃលោក ឆាក់ធីប ឆៃចិន្តា (Chaktip Chaijinda) បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់ថា ករណីនេះមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ…»។ លោក Chaktip មិនបានបង្ហាញភស្ដុតាងណាមួយ ដើម្បីគាំទ្រការអះអាងរបស់លោកនោះទេ ដោយគ្រាន់តែនិយាយថា ៨០-៩០ភាគរយករណីផ្ទុះគ្រាប់បែកនេះគឺជារឿងនយោបាយហើយថា ប៉ូលិសថៃកំពុងតាមប្រមាញ់ជនសង្ស័យបន្ថែមទៀត។

    គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុនមនុស្ស ០៤នាក់បានរងរបួសនៅក្នុងការផ្ទុះគ្រាប់បែក ក្នុងទីក្រុងបាងកក ជាទីដែលថ្នាក់ដឹកនាំបរទេសជាច្រើនកំពុងចូលរួមប្រជុំអាស៊ាន។ ក្រោយការផ្ទុះនេះដែរ ប៉ូលិសថៃបានភ្ជាប់ជនសង្ស័យសំខាន់ ០២នាក់មកពីខេត្ត ណារ៉ាត់ធីវ៉ាត់ (Narathiwat) ដែលត្រូវបានចាប់ខ្លួន ទៅនឹងក្រុមសកម្មប្រយុទ្ធនៃភាគខាងត្បូងប្រទេសថៃ ដែលបានបង្កបញ្ហាបែបនេះនៅប្រទេសថៃ ១៥ឆ្នាំមកហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ