• រលកកម្តៅវាយលុកជប៉ុន បង្កឲ្យមនុស្សស្លាប់ក្បែរ៦០នាក់ និងជាង១៨,០០០នាក់​ចូលសម្រាកនៅមន្ទីរពេទ្យ

    (តូក្យូ)៖ អាជ្ញាធរជប៉ុនបានឱ្យដឹងថា ចំនួនអ្នកសា្លប់ដោយសាររលកកម្ដៅនៅក្នុងប្រទេសជប៉ុន បានកើនដល់ ៥៧នាក់ និងជាងច្រើនជាង ១៨,០០០នាក់កំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនានាគិតចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហានេះ។ នេះបើតាមការដកស្រង់ព័ត៌មានពី Japan Times នៅរសៀលថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩។

    យោងតាមអាជ្ញាធរជប៉ុន ក្នុងចំណោមប្រជាជន ១៨,៣៤៧នាក់ ដែលកំពុងសម្រាក ព្យាបាលនៅតាមមន្ទីរពេទ្យមាន ៧២៩នាក់មានអាការៈធ្ងន់ធ្ងរ ខណៈ៦,៥៤៨នាក់ ត្រូវបានប្រឹក្សាយោបល់ឱ្យបន្តសម្រាកព្យាបាល នៅក្នុងរយៈពេលខ្លី។ បន្ថែមពីលើនេះ ក្នុងចំណោមអ្នករងគ្រោះទាំងនេះ គេឃើញមានភាគច្រើនជាប្រជាជនមានអាយុចាប់ពី ៦៥ឆ្នាំឡើង ហើយដើម្បីសុវត្ថិភាពអាជ្ញាធរក៏បានបង្គាប់ឱ្យប្រជាជនទាំងអស់​មានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវស្ថិតនៅកន្លែងដែលសីតុណ្ហភាពត្រជាក់ ឬមានសំណើមផងដែរ។

    គួរជម្រាបថា ចំនួនអ្នកស្លាប់ទាំង ៥៧នាក់ខាងលើត្រូវបានរាយការណ៍នៅទូទាំងខេត្តទាំង ២៤របស់ប្រទេសជប៉ុន ដោយក្នុងនោះកោះហុងខៃដូ (Hokkaido) មានអ្នកស្លាប់ដោយសារ រលកកម្ដៅច្រើនជាងគេ។ នៅអំឡុងឆ្នាំ២០១៩ នេះជប៉ុនក៏ធ្លាប់បានរងគ្រោះធម្មជាតិជាច្រើន​រួចមកហើយដែរ ជាពិសេសគឺព្យុះភ្លៀង និងទឹកជំនន់ដែលបានបង្កឲ្យមនុស្សស្លាប់ជាច្រើននាក់ និងខូចខាតផ្ទះសម្បែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ