• ចាប់បាន​មុខសញ្ញា​ជនសង្ស័យ​ម្នាក់ រួមទាំង​វត្ថុតាង​ជិត ២​គីឡូក្រាម​ នៅខេត្តបន្ទាយមានជ័យ

    ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩​នេះ បានបង្ហាញ​មុខសញ្ញា​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ម្នាក់ ជា​សាធារណៈ រួមទាំង​វត្ថុតាង​ថ្នាំញៀន​ជិត​២​គីឡូក្រាម ។​

    ​លោក​វរសេនីយ៍ទោ ង៉េ​ង សុជា ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ៖ ដើម្បី​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន ជូន​ប្រជាពលរដ្ឋ រស់នៅ​ដោយ​ទទួលបាន​នូវ​ភាពសុខសាន្ត ។

    ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​ការិយាល័យ​នគរបាល​ជំនាញ និង​កម្លាំង​នគរបាល​គ្រប់​អធិការដ្ឋាន ក្រុង ស្រុក និង​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក ត្រូវតែមាន​វិធានការ​ស៊ើបអង្កេត​ស្រាវជ្រាវ ចំពោះមុខ​សញ្ញា​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ជាប្រចាំ​ឲ្យ​ដូចជា​ភ្លៀងរលឹម​។ ព្រោះថា នូវ​រាល់​បទល្មើស​ព្រហ្មទណ្ឌ​ដែល​តែង​កើតមានឡើង គឺ​ផ្តើមចេញពី​ការ​បទល្មើស​នៃ​គ្រឿង ញៀន​។ ជាក់ស្តែង​នូវ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បើក​យុទ្ធនាការ បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម ដែល​ធ្នាប់​ជាប់ពន្ធនាគារ​ចំនួន​២​លើក​រួចមកហើយ តែ​ពេលចេញ​មកវិញ​នៅ​មិន​រាងចាល គឺ​នៅតែ​ប្រព្រឹត្ត ហើយ​នេះ​គឺជា​លើក​ទី​៣ ដែល​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​៣០​នាទី បង្ក្រាប​បានជា​មុខសញ្ញា​ចាស់ ដែលមាន​ឈ្មោះ ឆៃ ឌិ​ចឡា​មី ហៅ​ហ៊ុ​ច ភេទ​ស្រី អាយុ ៤៨​ឆ្នាំ នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ (​ផ្លូវជាតិ​លេខ​៥៦ A ) ស្ថិតក្នុង​ភូមិក​ន្តួ​ត សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោ ភ័ណ ដោយមាន​ការសម្របសម្រួល​ពី​លោក ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ លោក តេង សា​ម៉ៃ ។​

    ​លោក​ស្នងការរង ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ៖ ក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​ឆែកឆេរ​រកឃើញ​វត្ថុតាង ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​២៧​ថង់​ធំ ,​ថ្នាំញៀន​ប្រភេទ​កាក​អំពៅ ២០​ថង់​ធំ សរុប​ទម្ងន់ ១.៨២៤,១៩​ក្រាម និង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ពណ៌​ក្រហម ចំនួន​១១​ថង់ ពណ៌​ខៀវ ១​ថង់​ប្លា​ស្ទិ​ក សរុប​ទម្ងន់​២២៨,៩៦​ក្រាម​,​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១ និង​ថង់​ប្លា​ស្ទិ​ក​មួយចំនួនធំ ។​

    ​ដោយឡែក​នៅ​ស្រុក​មង្គល​បូរី តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាល​ស្រុក​មង្គល​បូរី ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ៖ នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ៩​និង​៥០​នាទី ដោយយោង​តាម​ចំលើយសារភាព​ឈ្មោះ រួន ទិ​ត្យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​អន្លង់​ថ្ងាន់​លិច ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី និង​ឈ្មោះ ជា ចាន់​ធឿន ហៅ​ដេ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា កម្លាំង​ជំនាញ​អធិការ​ស្រុក​មង្គល​បូរី បាន​ចុះ​ចាប់ខ្លួន​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ជា​បន្តបន្ទាប់​បាន​ចំនួន ៧​នាក់​៖១.​ឈ្មោះ ពុធ ទីណា ហៅ​ខ្នា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​អន្លង់​ថ្ងាន់​លិច ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី មុខរបរ​នេសាទ​(​ជួញដូរ​),២.​ឈ្មោះ គា គិ​ម​លី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ពោធិ​ពីរ​ដើម ឃុំ​រហាត់ ទឹក​ស្រុក​មង្គល​បូរី មុខរបរ​ធ្វើស្រែ​(​ជួញដូរ​),៣.​ឈ្មោះ ដា ឈុនលី ហៅ​ខ្លី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​អន្លង់​ថ្ងាន់​កើត ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី មុខរបរ​កម្មករ​(​ប្រើប្រាស់​),៤.​ឈ្មោះ រស់ ឆាត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ពង្រ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី មុខរបរ​កម្មករ​(​ប្រើប្រាស់​),៥.​ឈ្មោះ ម៉ាច់ សូ​វៀត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ថ្នល់​បត់ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី មុខរបរ​ធ្វើស្រែ​(​ប្រើប្រាស់​),៦-​ឈ្មោះ រួន ទិ​ត្យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​អន្លង់​ថ្ងាន់​លិច ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី​(​ប្រើប្រាស់​),-​ឈ្មោះ ជា ចាន់​ធឿន ហៅ​ដេ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​អន្លង់​ថ្ងាន់​លិច ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី​(​ប្រើប្រាស់​)​។​

    ​លោក​អធិការ​បាន​បញ្ជាក់ថា ៖ ចំពោះ​វត្ថុតាង​ដកហូត​វត្ថុតាង​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​រួមមាន ៖១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ២ កូន​ថង់​តូច ,២ .​បំពង់​ទែ​ម៉ូ​ម៉ែត្រ ចំនួន ១ ,៣ .​សំបក​ថង់​ប្លា​ស្ទិ​ច​សំរាប់​ច្រក​ថ្នាំញៀន មួយចំនួន​,៤ .​ដែកកេះ​ចំនួន​បី​,៥.​បំពង់​ជ័រ​សំរាប់​ចូក និង​ជក់​ចំនួន​ពីរ ,៦ -​ទូរស័ព្ទដៃ​ចំនួន ២​គ្រឿង​,៧.​ម៉ូតូ​ធំ​មួយគ្រឿង​ម៉ាក CBR ពណ៌​សលាយ​ខ្មៅ ។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់ថា ៖ ចំពោះមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ស្ត្រី​ម្នាក់ ដែល​នគរបាល​ការិយាល័យ​ជំនាញ និង​ក្រុង​សិរីសោភ័ណ​បង្ក្រាបបាន រួមទាំង​វត្ថុតាង និង​មុខសញ្ញា​ចែកចាយ​២​នាក់ រួម​ក​ទាំង​អ្នកប្រើប្រាស់​ចំនួន​៥​នាក់ ដែល​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី​បង្ក្រាប រួមទាំង​វត្ថុតាង គឺ​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ បានរៀបចំ​សណុំ​រឿង បញ្ជូនទៅ​សាលាដំបូង​នៅ ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩​នេះហើយ ដើម្បី​ចាត់វិធានការ​តាម​តាមផ្លូវ​ច្បាប់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ