ញាក់សាច់! ឈុត​មួយ​ក្នុងរឿង «កូនពស់កេងកង» តួប្រុសនិងតួស្រីថតអាក្រាតកាយទាំងពីរនាក់​!

(ភ្នំពេញ)៖ ឈុតមួយក្នុងរឿងកូនពស់កេងកង ទស្សនិកជនសង្កេតឃើញថា តួឯកប្រុស និងតួឯកស្រីលោក អែត វីន និងកញ្ញា ឌុច លីដា ហ៊ានថតអាក្រាតកាយ នៅក្នុងទឹកទាំងពីរនាក់ ធ្វើឲ្យទស្សនិកជន ហាក់សម្ដែងនូវការចាប់អារម្មណ៍ ទស្សនាស្ទើរមិនហ៊ានព្រិចភ្នែក។

តាមរយៈវីដេអូ មានរយៈពេលប្រមាណជិត៨នាទី ដែលមាន ឌុច លីដា ជាតួឯកស្រី កំពុងតែងូតទឹកជម្រះកាយ ទាំងននោលគោកក្នុងទឹកថ្លាឆ្វេង ឲ្យឃើញនូវសាច់កាយដ៏សរខ្ចី ប្រៀបបាននឹងបណ្ដូលចេក ធ្វើឲ្យកម្លោះសង្ហា អែត វីន ដែលជាតួឯកប្រុស ឃើញហើយឈរសំឡឹងមើលមិនដាក់ភ្នែក រហូតភ្លេចខ្លួន ធ្លាក់ចូលក្នុងទឹកប្រូង របូតក្បិន ចេញអស់រាងកាយនៅមុខ ឌុច លីដា តែម្ដង។ យ៉ាងណាមិញ ក្នុងឈុតឆាកដ៏រសើបមួយនេះ ត្រូវបានទស្សនិកជន នឹកស្មានមិនដល់ថា អ្នកទាំងពីរមានភាពក្លាហាន និងហ៊ានលះបង់ខ្ពស់បែបនេះសោះ។

នេះមិនមែនជាលើកទី១ទេ ដែលតារាសម្ដែងស្រីរូបស្រស់ កញ្ញា ឌុច លីដា ហ៊ានសម្ដែងក្នុងឈុតអាក្រាតកាយននោលគោកបែបនេះ នៅក្នុងខ្សែភាពយន្ត ខណៈដែលកន្លងមកនាង ធ្លាប់សម្ដែងក្នុងឈុតគ្មានសម្លៀកបែបនេះ នៅក្នុងរឿង «ស្បែកគង់» ដែលនាងអាក្រាតកាយ រត់កាត់ព្រៃដោយគ្មានភាពខ្មាស់អៀន។ ដោយឡែកសម្រាប់ លោក អែតវីន ក៏ដូចគ្នាដែរ បើតាមទស្សនិកជនចាំមិនភ្លេចនោះទេ លោកក៏ជាតារាប្រុសមួយរូបដែលហ៊ានបញ្ចេញរាងកាយ ក្នុងការសម្ដែងដោយគ្មានញញើតបែបនេះ ខណៈកន្លងមក លោកធ្លាប់បង្ហាញជាលក្ខណៈថតបញ្ចេញ សាច់ដុំខ្លួន ទាំងល្វែងលើល្វែងក្រោមតែម្ដង។

សម្រាប់តារាសម្ដែងកញ្ញា ឌុច លីដា និងលោកអែត វីន កន្លងមកក៏ធ្លាប់បានសម្ដែងជាមួយគ្នា និងមានប្លង់ឱបថើបយ៉ាងស្អិតល្មួតផងដែរ ពោលដូចជាក្នុងរឿង «ទឹកចិត្តម្ដាយសម័យថ្មី» ជាដើម៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ