• Samsung នឹង​ប្រកាស​ចេញ Galaxy Note10 និង Note10+ នៅថ្ងៃស្អែកនេះហើយ!

    Samsung នឹង​ប្រកាស​ចេញ Galaxy Note10 និង Note10+ នា​​​ពេល​ម៉ោង ៣ ទៀប​ភ្លឺ​​ ថ្ងៃ​ទី ៨ ខែ​សីហា​នេះ ក្នុង​កម្មវិធី Unpacked ដែល​ធ្វើ​ឡើង​នា​ទីក្រុង New York។ មុន​ការ​ប្រកាស​ចេញ​ប៉ុន្មាន​ម៉ោង​ទៀត​នេះ ដំណឹង​សំខាន់ៗ​អំពី​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​បាន​លេច​ចេញ​តាម​រយៈ​ប្រកាស​ផ្សព្វផ្សាយ​របស់ Samsung។

    ​​​​​​​​​តាម​ក្រដាស​ផ្សព្វផ្សាយ​បាន​បង្ហាញ​ថា​ Note10 នឹង​មាន​អេក្រង់​ទំហំ ៦,៣ អ៊ីញ ហើយ Note10+ នឹង​មាន​អេក្រង់​ទំហំ ៦,៨ អ៊ីញ ដែល​ទាំង​ពីរ​ម៉ូដែល​មាន​ចោះ​រន្ធ​ដាក់​កាមេរ៉ា Selfie ចំ​កណ្ដាល​​អេក្រង់។ បន្ថែម​ពី​នេះ​គេ​ដឹង​​ថា Note10 នឹង​មាន​តម្លៃ​ចាប់​ពី ៩៤៩ ដុល្លារ ចំណែក Note10+ មាន​តម្លៃ​ចាប់​ផ្ដើម​ពី ១ ០៩៩ ដុល្លារ ជា​តម្លៃ​នៅ​អាមេរិក។

    គេ​ដឹង​ទៀត​ថា​ប៊ិច​ S Pen ដែល​បំពាក់​លើ​ស្មាតហ្វូន​នឹង​មាន​​មុខងារ​​ថ្មីៗ ដូច​ជា​ Air Gesture និង​​ការ​​ចុច​បញ្ជា​ដើម្បី​​ប្ដូរ​ឡេន​កាមេរ៉ា​ជា​ដើម។ ត្រកូល​ Note10 ក៏​នឹង​មាន​មុខងារ​ “Superfast Charge” ដែល​អាច​សាក​ថ្ម​បាន​ឆាប់​ពេញ។

    ទាក់ទង​នឹង​កាមេរ៉ា​ មិន​មាន​ការ​បង្ហាញ​លម្អិត​នោះ​ទេ ប៉ុន្តែ​ក្នុង​ក្រដាស​បាន​និយាយ​ថា​ Note10 អាច​ថត​​រូប​ Portrait បាន​ស្អាត, ថត​រូប​ទេសភាព​​ដ៏​ទាក់ទាញ និង​ច្បាស់​ ហើយ​ថត​បាន​កៀក​ Object នៅ​គ្រប់​ស្ថានភាព​ពន្លឺ។ លើស​ពី​នេះ​មាន​បង្ហាញ​ពី​មុខងារ​ថ្មី​ឈ្មោះ​ថា Audio Zoom ដែល​អាច​ជ្រើស​រើស​នូវ​ប្រភព​សំឡេង​ឲ្យ​ឮ​ខ្លាំង ​ពី​ទីតាំង​ណា​មួយ​​នៅ​ក្នុង​វីដេអូ​បាន។

    រង់ចាំ​តាម​ដាន​ទាំង​អស់​គ្នា​ នូវ​​មុខងារ​ពិសេស​ៗ​លើ Galaxy Note10 និង Note10+ ដែល​នឹង​ប្រកាស​ចេញ​ឆាប់ៗ​នេះ ហើយ​ការ​ប្រកាស​ចេញ​នេះ​ក៏​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ Facebook របស់ Sabay News Technology ផង​ដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ