• UN: កូរ៉េខាងជើង លួចលុយ២ពាន់លានដុល្លារ ដោយ Hack ពីធនាគារនៅលើពិភពលោក ដើម្បីយកទៅផលិតអាវុធនុយក្លេអ៊ែរ

    (សេអ៊ូល)៖ កូរ៉េខាងជើង បានលួចលុយ ២ពាន់លានដុល្លារពីធនាគារជាច្រើននៅលើ ពិភពលោក តាមរយៈការវាយប្រហារព័ត៌មានវិទ្យា (Hack) ដើម្បីយកទៅផលិតនិង អភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ នេះបើតាមអង្គការសហប្រជាជាតិ (UN) ដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩។

    យោងតាមរបាយការណ៍របស់ UN ចេញផ្សាយនៅក្នុងសប្ដាហ៍នេះ កូរ៉េខាងជើងបាន វាយប្រហារព័ត៌មានវិទ្យា ឬ Hack លើប្រព័ន្ធប្ដូរប្រាក់អេឡិចត្រូនិច និងបណ្ដាធនាគារ ជាច្រើននៅលើពិភពលោក ដើម្បីលួចយកលុយ។ ប៉ុន្តែទន្ទឹមគ្នា មិនទាន់មានការបញ្ជាក់ ឱ្យច្បាស់ពីករណីនេះនៅឡើយទេ ខណៈក្រុមអ្នកជំនាញ UN កំពុងស៊ើបអង្កេតលើ ការវាយប្រហារព័ត៌មានវិទ្យាចំនួន៣៥លើក។

    គួរបញ្ជាក់ថា ការចេញផ្សាយរបាយការណ៍ខាងលើ កើតមានឡើងនៅចំពេលដែល ស្ថានភាពនៅលើឧបទ្វីបកូរ៉េ ឡើងកម្ដៅឡើងវិញជាថ្មី ក្រោយកូរ៉េខាងជើង បាញ់សាក ល្បងមីស៊ីលចំនួន៤លើក ក្នុងរយៈពេលមិនដល់២សប្ដាហ៍ផង ដើម្បីសម្ដែងការខឹងសម្បារ ចំពោះការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលចាប់ផ្ដើមធ្វើឡើង កាលពីដើមសប្ដាហ៍ កន្លងទៅនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ