សម្តេច ហ៊ុន សែន ប្រកាស​​ស្វែងរក​អ្នក​ដែល​​សម្តេច​បាន​ជូន នាឡិកា​ម៉ាក TITONI ដែលមានតម្លៃ​គិតជាមាសជាង២ដំឡឹង កាលពី​ដើម​ឆ្នាំ១៩៧០

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កំពុងតែស្វែងរកនាឡិកាម៉ាក TITONI មួយគ្រឿងពីអ្នកដែលសម្តេចបានប្រគល់ជូននាដើមឆ្នាំ១៩៧០ ដោយមិនដឹងថា តើនាឡិកានេះនៅទីណា? នេះតាមការ Comments តបនឹង មានម្ចាស់ Account Facebook ម្នាក់ឈ្មោះ «MiNi Sota» ដែលបាន Comment សួរសម្តេចពេល​សម្តេចបង្ហោះរូបភាពថតជាមួយលោក សុក សារឿន ។

នាឡិកាផលិតនៅប្រទេស្វីសម៉ាក TITONI ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រាប់ថា សម្តេចបាន​ទិញក្នុងតម្លៃ៧៨០០រៀល ស្មើនឹងជាង២តម្លឹងមាស កាលពីដើមឆ្នាំ១៩៧០។ នាឡិកាមួយគ្រឿងនេះ ត្រូវបានគេឃើញសម្តេចពាក់ក្នុងសម័យតស៊ូនាដើមឆ្នាំ១៩៧០ ក្នុងរូបថតមួយប៉ុស្តិ៍ដែលថតជាមួយលោក សុក សារឿន ដែលជាអតីតមេបញ្ជាការរបស់សម្តេចនាសម័យនោះ និងពេលខ្លះសម្តេចថតម្នាក់ឯង និងតែងតែយកមកបង្ហោះលើ Facebook ជាពិសេសភ្ជាប់ជាមួយសាច់រឿងដែលសម្តេចរម្លឹកពីប្រវត្តិតស៊ូ។

តាមរយៈឆ្លើយឆ្លងមួយនៅក្នុង Facebook របស់សម្តេចដែលបានបង្ហោះលើសាច់រឿងតស៊ូ និងមាន​ប្រវត្តិជូរចត់ជាមួយលោក សុក សារឿន នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ មានម្ចាស់ Account Facebook ម្នាក់ឈ្មោះ «MiNi Sota» សួរទៅសម្តេចតេជោថា «នាឡិកាសម្តេចពាក់ទៅណាហើយ សម្តេច»។ ជាការឆ្លើយត្រឡប់ទៅវិញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កំពុងតាមស្វែងរកមិនដឹងថា ខ្ញុំឲ្យទៅអ្នកណា? ម៉ាក titoni ទិញដើមឆ្នាំ១៩៧០ តម្លៃ៧៨០០រៀល លុយសម័យនោះគិតជាមាសជាង២ដំឡឹង»។

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ