• ​ក្លឹប Derby County បាន​ប្រកាស​ថា Rooney នឹង​ត្រលប់​មក​ប្រកប​អាជីព​នៅ​អង់គ្លេស​វិញហើយ

    កាល​ពី​អម្បាញ់មិញ​នេះ បណ្ដាញ​សង្គម​របស់​ក្លឹប Derby County បាន​ប្រកាស​ថា អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​កីឡាករ Wayne Rooney នឹង​ចូល​រួម​ជាមួយ​ក្លឹប​នៅ​ខែ​មករា ឆ្នាំ២០២០។

    ការ​ប្រកាស​របស់​ក្លឹប​នេះ​បាន​បន្ត​ថា Rooney បាន​ព្រមព្រៀង​ចុះ​កុងត្រា​រយៈពេល ១៨​ខែ ដែល​មាន​សុពលភាព​ដល់​រដូវ​ក្ដៅ​ ២០២១។

    ក្រៅ​ពី​ចុះ​កុងត្រា​ជា​កីឡាករ ខាង​ Derby ក៏​បាន​បញ្ជាក់​ថា កីឡាករ​អង់គ្លេស​មួយ​នេះ នឹង​បន្ត​ធ្វើ​ជា​គ្រូ​បង្វឹក​មួយ​ផ្នែក​ណា​មួយរបស់​ក្លឹប ហើយ​បន្ត​អភិវឌ្ឍ​សមត្ថភាព​បង្វឹក​ក្រុម ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​អាជីព​ជា​ អ្នក​ចាត់ការ​ក្នុង​ថ្ងៃ​ខាង​មុខ។

    Rooney នឹង​ពាក់​អាវ​លេខ​ ៣២ ពេល​ចូល​រួម​ជាមួយ​ក្លឹប​លីគ​លំដាប់​ទី ២ នេះ ក្រោយ​ពេល​ដែល​បញ្ចប់​រដូវ​កាល ២០១៩ នៅ​លីគ​កំពូល​សហរដ្ឋអាមេរិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ