បច្ចុប្បន្ន​នេះ ពលរដ្ឋ​ចិនម្នាក់ៗ ​មាន​អារម្មណ៍​អាម៉ាស់មុខ បើឃើញខ្លួនឯងកាន់​ប្រើ​ iPhone

សារព័ត៌មាន​ក្នុង​ស្រុក​របស់​ចិន​ South China Morning Post បាន​ចេញ​ផ្សាយ​ថា អតិថិជន​ចិន​មួយ​ចំនួន​មាន​អារម្មណ៍​ថា​អាម៉ាស់មុខ​ចំពោះ​ការ​ប្រើ​ប្រាស់ iPhone ក្នុង​ទឹកដី​ប្រទេស​ចិន។

លោក Sam Li ដែល​​ជា​បុគ្គលិក​​នៅ​ក្រុមហ៊ុន​ទូរគមនាគមន៍​គ្រប់​គ្រង​ដោយ​រដ្ឋ​ បាន​ប្ដូរ​ពី​ Apple ទៅ​ប្រើ​ Huawei វិញ​ និង​បាន​និយាយ​ថា ៖ “​មាន​អារម្មណ៍​ថា​អាម៉ាស់​មុខ​នៅ​ពេល​ទាញ iPhone ចេញ​ពី​ហោប៉ៅ​ពេល​បច្ចុប្បន្ន​នេះ ខណៈ​ដែល​ប្រធាន​ក្រុមហ៊ុន​គ្រប់​រូប​ប្រើ​ប្រាស់ Huawei”។

“​ប្ដូរ​ប្រើ​ Huawei វិញ! ស្អប់​ពួក​លាក់​ពុក​ទាំង​នោះ”។ នេះ​ជា​សម្ដី​ស្ថាបនិក​​ក្រុមហ៊ុន E-Commerce ម្នាក់​នៅ​ចិន។ ចំណែក​បុរស​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ​ម្នាក់​បាន​និយាយ​ដែរ​ថា​ យុគសម័យ 5G មក​ដល់​ហើយ Huawei មាន​បច្ចេកវិទ្យា​ដែល​ឈាន​មុខ​ជាង Apple។

​អ្នក​វិភាគ​​ប្រចាំ​ក្រុមហ៊ុន IDC ឈ្មោះ​ Kiranjeet Kaur បាន​លើក​ឡើង​ថា ចិត្ត​ស្រឡាញ់​របស់​អតិថិជន​ចិន​​មាន​សម្រាប់​ Huawei មាន​តែ​បន្ត​កើន​ឡើង​ប៉ុណ្ណោះ ចំពោះ​ការ​ហាម​ឃាត់​របស់​អាមេរិក​លើក​នេះ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ