• ត្រឹមកន្លះឆ្នាំ​២០១៩នេះ កម្ពុ​ជាមានភ្ញៀវទេសចរ​អន្តរជាតិចំនួន ៣,៣​លាន​នាក់​

    ភ្នំពេញ​៖​ក្នុង​រយៈពេល ០៦​ខែ ដើមឆ្នាំ​២០១៩ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុ​ជាមាន​ចំនួន ៣,៣​លាន​នាក់ កើនឡើង ១១.២% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨​។​

    ជាក់ស្តែង នៅ​ឆ្នាំ​២០១៨​កន្លងទៅ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ ៦,២​លាន​នាក់ ក្នុង​អត្រាកំណើន ១០.៧% ដោយបាន​នាំមក​នូវ​ប្រាក់ចំណូល​ជូន​ជាតិប្រមាណ​ជាង ៤,៣៥៦ លាន​ដុល្លារ​អាមេរិក រួមចំណែក​១២.៧% ក្នុង​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​បង្កើត​ការងារ​ដោយផ្ទាល់​ប្រមាណ ៦២​ម៉ឺន​នាក់​។ ដោយឡែក​ក្នុង​រយៈពេល ០៦​ខែ ដើមឆ្នាំ​២០១៩ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុ​ជាមាន​ចំនួន ៣,៣​លាន​នាក់ កើនឡើង ១១.២% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨​។​

    ​តាម​ការព្យាករណ៍ នៅ​ឆ្នាំ​២០១៩ កម្ពុជា​រំពឹងថា នឹង​ទទួល​ទេសចរ​អន្តរជាតិ ៦,៧​លាន​នាក់ ឆ្នាំ​២០២០ ប្រមាណ​ជាង ៧​លាន​នាក់ ឆ្នាំ​២០២៥ ប្រមាណ ១១​លាន​នាក់ និង​ឆ្នាំ​២០៣០ ប្រមាណ ១៥​លាន​នាក់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ