បេក្ខភាព «X Factor Cambodia» លៀង ចាន់ឡា ត្រូវបានជួយ​​ឧបត្ថម្ភ​ជា​ច្រើន​ដល់​ការ​តុបតែង​ខ្លួន ក្រោយ​​​ពី​​ឃើញ​​សម្រស់​​មិន​​សូវ​ទាក់ទាញ

(ភ្នំពេញ)៖ បេក្ខភាពក្នុងកម្មវិធីប្រកួតប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោករបស់ទូរទស្សន៍ហង្សមាស «X Factor Cambodia» លៀង ចាន់ឡា ធ្វើឲ្យអ្នកសិល្បៈ ក៏ដូចជាទស្សនិកជនជាច្រើន សម្ដែងក្ដីអាណិតអាសូរ និងបានប្រកាសជួយឧបត្ថម្ភ ជួយជ្រោមជ្រែងដល់ បេក្ខនារីរូបនេះ បន្ទាប់ពីឃើញនាងគ្មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីទិញសម្លៀកបំពាក់ ថ្លៃៗស្អាតៗដូចគេ ដោយឃើញនាងតុបតែងខ្លួនរយីករយាក ចំណែកឯការផាត់មុខមាត់វិញ ក៏ធ្វើឱ្យតែរួចពីដៃមិនមានចំណុចគួរឱ្យទាក់ទាញ មើលទៅសមសួនជាតារាចម្រៀងទាល់តែសោះ។

ជាការពិតណាស់ ដោយមើលឃើញពីភាពខ្វះខាត មហាជននិងអ្នកសិល្បៈ បានប្រកាសជួយឧបត្ថម្ភដល់ កញ្ញា លៀង ចាន់ឡា ក្នុងការផ្ដល់ជាសម្លៀកបំពាក់ ដល់នាងបានតែងខ្លួនស្អាតៗ និងការតុបតែងខ្លួនធ្វើមុខផាត់សក់ដោយឥតគិតថ្លៃ រាល់ពេលឡើងប្រឡងចម្រៀង។

ក្នុងនោះ រួមមានដូចជាតារាកំប្លែងអ្នកនាង គ្រត, រំដួល លិចទឹក, ចៅខ្មែរ, ក្រុមហ៊ុនថែរក្សាសម្ផស្ស, ហាងលក់គ្រឿងអលង្ការ, រួមទាំងសប្បុរសជនជាច្រើនរូបទៀត សុទ្ធតែបានជួយឧបត្ថម្ភដល់បេក្ខនារី មកពីកំពង់ឆ្នាំងរូបនេះ ព្រោះតែក្ដីស្រឡាញ់ និងការអាណិតអាសូរ ដើម្បីឲ្យនាងបានតុបតែងខ្លួនស្អាតៗ ដូចអ្នកដទៃពេលឡើងប្រឡងចម្រៀង និងកម្មវិធីផ្សេងៗ។

នេះសរបញ្ជាក់ឲ្យឃើញពីទឹកចិត្ត របស់អ្នកសិល្បៈខ្មែរ ជាពិសេសគឺបងប្អូនខ្មែរ ដែលមានទឹកចិត្តសប្បុរស ជួយជ្រោមជ្រែងដល់បេក្ខភាពវ័យ១៧ឆ្នាំរូបនេះ ត្បិតតែកើតក្នុងគ្រួសារមានជីវភាពខ្វះខាត ក៏ពិតមែន ប៉ុន្តែនាងមានភាពតស៊ូក្នុងជីវិត ជាពិសេសនោះ ចាន់ឡា ថែមទាំងមានទឹកដមសំឡេងពីរោះ និងតែងតែធ្វើឲ្យទស្សនិកជនសប្បាយរីករាយ ក្នុងពេលដែលនាងឡើងទៅបញ្ចេញសមត្ថភាពម្ដងៗ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ